នៅព្រឹកថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២៥ នេះកាកបាទក្រហមអន្តរជាតិ បានចុះទៅដល់ទីតាំង ដែលថៃបានធ្វើការឃុំឃាំងទាហានខ្មែរទាំង១៨នាក់ ។ កាសែតថៃ Khaosod បានសរសេរថា កងទ័ពថៃ បានអនុញ្ញាតឱ្យ កាកបាទក្រហមអន្តរជាតិ ចូលទៅជួបផ្ទាល់ ជាមួយ ទាហានកម្ពុជា ទាំង១៨នាក់ ហើយបានបញ្ជាក់ថា ទាហានរបស់កម្ពុជាទាំង១៨នាក់ មិនមានទទួលរងការធ្វើទារុណកម្មណាមួយនោះឡើយ ។
ទោះបីជាមានការបញ្ជាក់ពី កាសែតថៃ Khaosod បែបនេះមែន ក៏គេមិនបានឃើញពីរូបភាពពិតប្រាកដជាក់ស្តែងណាមួយនោះទេ ដែលទាហានថៃ អនុញ្ញាតឱ្យ កាកបាទក្រហមអន្តរជាតិ ចុះទៅជួបទាហានកម្ពុជាទាំង១៨នាក់ ដោយឃើញត្រឹមតែ រូបភាពទាហានថៃ អង្គុយប្រជុំ និងចាក់បង្ហាញស្លាយ ក្នុងបន្ទប់ប្រជុំ ជាមួយកាកបាទក្រហមអន្តរជាតិតែប៉ុណ្ណោះ ៕




