ខេត្តកំពត៖ ក្រោយរងបណ្ដឹងពីមនុស្សស្រីនិងល្បីពេញបណ្ដាញសង្គម នូវរូបភាពផ្អែមល្ហែមលើគ្រែជាមួយស្ដ្រីភេទ..!។
កាលពីថ្ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ព្រះសង្ឃ សុត ដាវី ចៅអធិការ"វត្តភ្នំរាប"និងជាប្រធានសមាគមន៍ តំបន់ទេសចរណ៍ភ្នំរាប ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុក ខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានមន្ត្រីសង្ឃខេត្តកំពត ចាប់ផ្សឹក រួចសមត្ថកិច្ចបញ្ជូនទៅកាន់ ស្នងការនគរបាល ខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី។
ប្រភពបន្តទៀតថា ដើមចមដំបូងអតីតសង្ឃ សុត ដាវី និងស្ត្រីឈ្មោះ ទូច វុទ្ធី បានមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នាជាយូរមកហើយ..!លុះមួយរយៈពេលថ្មីៗនេះ ពួកគេបានឈ្លោះនិងខ្វែងគំនិតគ្នា។
ពោលគឺ ឈ្មោះ ទូច វុទ្ធី ក៏បានប្ដឹងអតីតសង្ឃ សុត ដាវី បណ្ដាលឱ្យវិវាទមួយនេះល្បីពេញបណ្ដាញសង្គម គួបផ្សំនិងរូបភាពផ្អែមល្ហែមលើគ្រែ.សំឡេងឈ្លោះប្រកែកគ្នា។
រហូតផ្ទុះការរិៈគន់ពីមហាជន ហើយមន្ត្រីជំនាញនិងមន្ត្រីសង្ឃបានហៅអតីតសង្ឃ សុត ដាវី មកសួរនាំនិងធ្វើកំណត់ហេតុ។
ក្នុងនោះ អតីតសង្ឃ សុត ដាវី បាននិយាយថា រឿងនេះទះដៃម្ខាងមិនឮទេ លោកបន្តថា: ស្ត្រីឈ្មោះ ទូច វុទ្ធី បានបោកប្រាស់លុយ វត្តអស់រាប់មុឺនដុល្លារ ដោយថា យកទៅរកសុីថែមទាំងកាត់សោរយកលុយលោកអស់ជាច្រើនទៀតផង ។
អតីតសង្ឃ សុត ដាវី បញ្ជាក់ថា ដំបូងឡើយមកពី ខ្លួនអាណិតអាសូរ ចំពោះ ទូច វុទ្ធី ព្រោះឃើញនាងទីទាល់ក្រ! ក៏ជួយជ្រោមជ្រែងផ្នែកសេដ្ឋកិច្ច.ខ្លះៗ។
អតីតសង្ឃ សុត ដាវី បានថ្លែងហួសចិត្តថា ចុងក្រោយមនុស្សដែលខ្លួនអាណិតនិងជួយសព្វគ្រប់ បែរជាបកមកខាំរូបគាត់វិញ បែបនេះសោះ!។
ចំណែករូបភាព ដែលល្បីលើបណ្តាញសង្គមរវាងលោក និងស្ត្រី ទូច វុទ្ធី គឺជារូបភាពកាត់តខ្លះនិងរូបភាពពិតខ្លះ។
យ៉ាងណាក្ដី ក្រោយសាកសួររួច អតីតសង្ឃ សុត ដាវី បានសុំពន្យារពេលក្នុងការលាចាកសិក្ខាបទ រហូតដល់ខែវិច្ឆិកាឆ្នាំ២០២៥។
ទន្ទឹមនិងនោះ មន្ត្រីជំនាញក៏អនុញ្ញាតឱ្យអតីតសង្ឃ សុត ដាវី វិលត្រឡប់មក"វត្តភ្នំរាប"វិញជាបណ្ដោះអាសន្ន ក្នុងនាមជាព្រះសង្ឃ។
រហូតដល់ថ្ងៃទី៧ខែតុលា ឆ្នាំ២០២៥ មន្ត្រីសង្ឃបានផ្សឹកអតីតសង្ឃ សុត ដាវី តែម្ដង រួចសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការខេត្តកំពត។
ទាក់ទិនរឿងនេះ"អ្នកសារព័ត៌មាន"បានសុំការអត្ថាធិប្បាយពីលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ប៉ុន្តែពុំមានការឆ្លើយតប។
ប្រភពច្បាស់ការបានឱ្យដឹងថា ពេលនេះសមត្ថកិច្ចនគរបាលខេត្តកំពត កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនអតីតសង្ឃ សុត ដាវី ទៅកាន់តុលាការចាត់ការតាមច្បាប់៕


