គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តការងារគណនេយ្យភាពសង្គម លើការផ្តល់សេវារដ្ឋបាលក្រុង ស្រុក​


ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដល់គ្រូបង្គោលថ្នាក់ក្រុងស្រុក លើតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការ ផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត មន្ត្រីបង្គោលគណនេយ្យភាពសង្គម ក្រុង-ស្រុក ការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក ការិយាល័យប្រជាពលរដ្ឋ ក្រុង-ស្រុក អង្គការដៃគូផងដែរ។


   ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាលបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងខេត្តកណ្តាល លើចំណុចមួយចំនួនដែលរដ្ឋបាលឃុំ-សង្កាត់ និងរដ្ឋបាលក្រុង-ស្រុក ដែលបានអនុវត្តជាចំណុចលិចធ្លោគួរឱ្យកត់សំគាល់ នោះគឺការរៀបចំឱ្យមានជាក្តាបញ្ជារព័ត៌មានការវិភាជន៍ថវិកា ក្នុងការគាំទ្រគឺមានគ្រប់កម្រិតថ្នាក់ រួមមានថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក ថ្នាក់ឃុំ-សង្កាត់ អង្គភាពផ្តល់សេវា សាលារៀន មណ្ឌលសុខភាព រួមទាំងអង្គការដៃគូ ផងដែរ ។និងការផ្តល់កិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ បានល្អប្រសើរ ព្រមទាំងឆន្ទៈ ការតាំងចិត្ត របស់ប្រធានអង្គភាពនីមួយៗ សុទ្ធតែផ្តាច់ជ្ញាចិត្តអនុវត្តការងារឱ្យបានល្អប្រសើរ មន្ត្រីរបស់យើងទាំងអស់ដែលអនុវត្តការងារទាំងនេះ គឺសុទ្ធតែមានសមត្ថភាព និងមាន ឆន្ទៈចូលរួមក្នុងការអនុវត្ត។ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់ ការធ្វើបទបង្ហាញលើប្រធានបទនីមួយៗ ដើម្បីស្វែងយល់ និងជជែកពិភាក្សាគ្នាអំពីចំណុចនីមួយៗ ឱ្យបានច្បាស់លាស់ ជៀសវាងការអនុវត្តទៅខុសទៅនឹងនីតិវិធីដែលបានណែនាំ  ។




Previous Post Next Post
Breaking News