គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ជនដៃដល់ករណីឃាតកម្ម នៅស្រុកស្វាយលើ ត្រូវបាននគរបាលខេត្តសៀមរាប ចាប់ឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពហើយរត់ចូលព្រៃ


ខេត្តសៀមរាប៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីករណីឃាតកម្ម (ប្រើកាំភ្លើងខ្លី ម៉ាក K54) ដែលបានកើតឡើងនៅវេលាម៉ោង ៨:៤០ នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះជនរងគ្រោះ ក្បែររបងលើផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កម្លាំងនគរបាលបានចុះអន្តរាគមន៍ភ្លាមៗ។


ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំយកចិត្តទុកដាក់ពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះស្រាវជ្រាវនៅកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់។


តាមការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញា និងតាមចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ បន្ទាប់ពីជនសង្ស័យបានប្រើកាំភ្លើងខ្លីម៉ាក K54 បាញ់លើជនរងគ្រោះឈ្មោះ អ៊ុត ថៃ ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរកសិករ ចំនួន ៤ គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មុននឹងរត់គេចខ្លួនចូលព្រៃ ដោយមានកាំភ្លើងជាប់ខ្លួន។


រហូតមកដល់វេលាម៉ោង ៩:៤០ នាទី ថ្ងៃដដែល កម្លាំងនគរបាលបានតាមចាប់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្បែររីសតធីសាក់ ជាប់ជើងភ្នំគូលែន ក្នុងភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល ២ គីឡូម៉ែត្រពីកន្លែងកើតហេតុ។


ជនសង្ស័យឈ្មោះ ញឹក ម៉ៅ ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងបច្ចុប្បន្នរស់នៅឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ សមត្ថកិច្ចបានដកហូតវត្ថុតាងកាំភ្លើងខ្លីម៉ាក K54 ចំនួន ១ ដើម បង់ ២ និងគ្រាប់ចំនួន ១៦ គ្រាប់។


មូលហេតុ នៃហេតុការណ៍នេះ គឺបណ្តាលមកពីទំនាស់ពាក្យសំដីពាក់ព័ន្ធនឹងការដកបង្គោលព្រំដី។


បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។


Previous Post Next Post
Breaking News