នៅថ្ងៃទី១៤សីហានេះ ក្រសួងការពារជាតិ បានសម្របសម្រួលអ្នកសង្កេតការណ៍អន្តរកាល(IOT) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីចុះទៅតាមទីតាំផ្សេងៗ សង្កេតពីស្ថានភាពសន្តិសុខ នៅបណ្តោយព្រំដែន ដែលប៉ះពាល់ផ្ទាល់ ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
បើតាមអ្នកស្រី ម៉ាលី សុជាតា ប្រតិភូអ្នកសង្កេតការណ៍អន្តរកាល នឹងខេត្តបាត់ដំបង ក្នុងយោធភូមិភាគទី៥។ គោលដៅទី២ ខេត្តបន្ទាយមានជ័យ រួមមានទៅកាន់ច្រកប៉ោយប៉ែត, ច្រកអូរបីជាន់ ភូមិជោគជ័យ និងច្រកបឹងត្រកួន។ និងគោលដៅទី៣ គឺទៅច្រកអានសេះ ខេត្តព្រះវិហារ។
ក្នុងដំណើរចុះសង្កេតការណ៍នេះ មានតំណាង ៦ប្រទេសចូលរួម ដូចជា ព្រុយណេ, ឥណ្ឌូណេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងប្រទេសវៀតណាម ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ។
រូបភាពពីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន






