គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កសិករថៃផ្ទុះការតវ៉ាជាមួយរដ្ឋាភិបាលរបស់ពួកគេ ដោយសារតម្លៃកសិផលចុះថោក ហើយជី និងប្រេងឡើងថ្លៃ


ប្រទេសថៃ៖ កសិករថៃ រស់នៅខេត្តពេជ្រឆាបូរណ៍ បានផ្ទុះការតវ៉ាដោយសារខឹងសម្បារជាមួយរដ្ឋាភិបាលរបស់ខ្លួន ជុំវិញការធ្លាក់ចុះនៃតម្លៃកសិផល តែតម្លៃជី និងប្រេងមានការឡើងថ្លៃទៅវិញ ខណៈរដ្ឋាភិបាលសន្យាថា ជួយអន្ដរាគមន៍ដោះស្រាយប្រជាពលរដ្ឋ ប៉ុន្ដែគ្រាន់តែជាការសន្យាមិនឃើញលទ្ធផលជាក់ស្ដែង។ នេះបើតាមសេចក្តីរាយការណ៍តាមការចុះផ្សាយមួយចំនួននៅប្រទេសថៃ។ 


ការតវ៉ារបស់កសិករជាច្រើននាក់ នៅខេត្តពេជ្រឆាបូរណ៍ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ ដោយនាំគ្នាលើកបដា និងស្រែកតវ៉ានៅតាមដងផ្លូវ ព្រមទាំងភ្ជាប់ជាមួយរូបភាពពោត ដែលជាកម្មវត្ថុនៃការតវ៉ារបស់ពួកគេ។


តាមរយៈខ្លឹមសារដែលបានបង្ហាញនៅបដាដែលប្រជាពលរដ្ឋលើក ដើម្បីស្រែកតវ៉ានោះ បានសរសេរថា «ជួយអីគេ? ការជួយសង្គ្រោះកសិករ គឺជួយមិនបានសូម្បីតែម្យ៉ាង តម្លៃពោតចុះថោក ជី ប្រេងសាំងមានតំលៃថ្លៃ ឯណាបានមានហូប មានចុក មានរបស់ប្រើប្រាស់ពេលណា? មានកិត្តិយសពេលណា?»។


មួយវិញទៀត អ្វីដែលប្រជាពលរដ្ឋកាន់តែហួសចិត្តនោះ គឺរដ្ឋាភិបាលថៃ បានសន្យាម្ដងហើយម្ដងទៀតថា ជួយដល់ប្រជាពលរដ្ឋនៅពេលមានបញ្ហា ប៉ុន្ដែមកទល់ពេលនេះ មិនបានជួយអ្វីសូម្បីតែម្ដងឡើយ ពោលទុកឲ្យប្រជាពលរដ្ឋនៅជួបការលំបាកលើបញ្ហាទាំងអស់នេះដដែល៕




Previous Post Next Post
Breaking News