គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

តំណាងស្ថានទូតចំនួន៤២ប្រទេស និងអង្គការអន្តរជាតិចំនួន២០ បានចុះពិនិត្យសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ ក្នុងឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ៖ ក្រុមតំណាងស្ថានទូតបរទេសចំនួន៤២ និងអង្គការអន្តរជាតិចំនួន២០ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន។


ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។


បេសកកម្មនេះ ធ្វើឡើងក្រោយពេលដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាទាំងនោះ។


កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពប្រទេសទាំងពីរបានប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយសារតែភាគីថៃបានបំពានលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានបើកការវាយប្រហារមុន។


ក្រោយបទឈប់បាញ់នេះ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជា-ថៃ ក៏បានចុះកិច្ចព្រមព្រៀង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញ GBC នៅប្រទេសម៉ាឡេស៊ីថែមទៀត៕











Previous Post Next Post
Breaking News