គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កម្លាំងនគរបាលខេត្តកណ្ដាល ឃាត់ខ្លួនថៅកែលក់ឡេ “Love Riya” នៅក្រុងតាខ្មៅ


ខេត្តកណ្តាល — នៅព្រឹកថ្ងៃទី ១៤ សីហា ២០២៥ កម្លាំងនគរបាលខេត្តកណ្តាល បានអនុវត្តប្រតិបត្តិការចុះឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេមានឈ្មោះពេញនិយម “Love Riya” ក្នុងតំបន់ក្រុងតាខ្មៅ។


ប្រតិបត្តិការនេះ បានប្រព្រឹត្តឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមស្នងការនគរបាលខេត្តកណ្តាល។ កម្លាំងបានចុះទៅកាន់ផ្ទះស្នាក់នៅរបស់សង្ស័យ ដែលស្ថិតក្នុងបុរី ML ភូមិគ្រឹះ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយអនុវត្តការចាប់ខ្លួនដោយសុវត្ថិភាព។


បន្ទាប់ពីការចាប់ខ្លួន សមត្ថកិច្ចបាននាំយក “Love Riya” ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងដំណើរការច្បាប់បន្ត។ រហូតដល់ពេលនេះ មិនទាន់មានការបង្ហាញព័ត៌មានលម្អិតពីមូលហេតុនៃការចាប់ខ្លួននោះទេ។

សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត និងនឹងធ្វើការប្រាប់ព័ត៌មានបន្ថែមនៅពេលមានលទ្ធផល៕




Previous Post Next Post
Breaking News