គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីប្រកាសតែងតាំងគណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាណត្តិទី៦


ខេត្តកណ្តាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រកាសតែងតាំងគណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាណត្តិទី៦ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តកណ្តាល អាណត្តិទី៥ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជុំវិញខេត្ត។


ក្នុងពិធីនេះ លោកជំទាវ ពុំ ចន្ទីនី បានផ្ដាំផ្ញើនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអង្គពិធីទាំងមូល ព្រមទាំងបានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះស្មារតី និងការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា កន្លងមកសម្រេចបាននូវជោគជ័យយ៉ាងច្រើន។ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកិត្តិយស គណៈកម្មាធិការសាខា-អនុសាខា សមាជិក-សមាជិកា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សប្បុរសជន មន្ទីរ អង្គភាព ដៃគូសហប្រតិបត្តិការគ្រប់ឋានានុក្រម ដែលតែងតែចូលរួមសហការ និងជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលឱ្យដំណើរការបានយ៉ាងសកម្ម។

បន្ថែមពីលើនេះ លោកជំទាវ ពុំ ចន្ទីនី បានអំពាវនាវ ដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល ដៃគូសហប្រតិបត្តិការ សូមបន្តរក្សា និងពង្រឹងសាមគ្គីភាព លើកកម្ពស់វប្បធម៌ចែករំលែក បំផុសការចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សធម៌ ដែលយើងទាំងអស់គ្នាតែងតែដង្ហែតាមព្រះរាជវីរៈគំរូមនុស្សធម៌របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ឃុន សាម៉េង នាយកនាយកដ្ឋានធនធានមនុស្ស នៃទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា បានអានសេចក្តីសម្រេចស្តីពីការតែងតាំងគណៈកិត្តិយសសាខា ខេត្តកណ្តាល ចំនួន ៥៦ អង្គ/នាក់ ស្រី ១១នាក់ រួមមាន ព្រះសង្ឃ ៦ អង្គ សមាជិករដ្ឋសភា ១រូប សមាជិកក្រុមប្រឹក្សាខេត្ត ២រូប ថ្នាក់ដឹកនាំក្រសួង ១រូប អភិបាលរងខេត្ត ៧ រូប ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ២៧ រូប ភរិយាថ្នាក់ដឹកនាំ ៥ រូប និង អាជីវករ ៧ រូប។ ដោយក្នុងនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ត្រូវបានតែងតាំងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សម្រាប់អាណត្តិទី៦។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា សម្រាប់លទ្ធផលការងាររយៈពេល ៩ ខែឆ្នាំ ២០២៥នេះ សាខាបានចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ បាន ១៥៨ គ្រួសារ ក្នុងនោះគ្រួសាររងគ្រោះដោយអគ្គីភ័យ ខ្យល់កន្ត្រាក់ លង់ទឹក រន្ទះបាញ់ ខ្សែភ្លើងឆក់ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងៗ។ សាខាបានផ្តល់អំណោយជាស្បៀងមានអង្កជាដើមដល់សមាគមស្នាមញញឹមថ្មីនៃកុមារ ក្នុងស្រុកកណ្តាលស្ទឹងដែលមានកុមារកំព្រាចំនួន ១៥៦ នាក់។ បានប្រគេនអង្ករដល់ព្រះសង្ឃ ២ វត្ត ដែលមានព្រះសង្ឃសរុបចំនួន ៣៤១ អង្គ។ បានផ្តល់អំណោយជូនគ្រួសារងាយរងគ្រោះបំផុតសរុបចំនួន ១៣២៣ គ្រួសារក្នុងនោះ ចាស់ជរាឥតទីពឹង គ្រួសារក្រីក្រ ជនពិការ និងពលករខ្មែរមកពីប្រទេសថៃចំនួន ២៣៩គ្រួសារ។

បន្ទាប់ពីទទួលបានការតែងតាំង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តកណ្តាល អាណត្តិទី៦ បានធ្វើការប្ដេជ្ញាចិត្តរក្សាខ្ជាប់នូវគោលករណ៏គ្រឹះទាំង ៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ យកចិត្តទុកដាក់ចូលរួមនិងជួយគាំទ្ររាល់បេសកកម្មការងារមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលអាណត្តទី៦ដើម្បីឱ្យសម្រេចជោគជ័យក្នុងការ អនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។ យកចិត្តទុកដាក់ជួយទំនុកបម្រុង និងគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក្នុងការអភិវឌ្ឍធនធាន ទាំងថវិកា ទាំងសម្ភារៈបរិក្ខា តាមរយៈសកម្មភាព កៀរគររកមូលនីធិក្នុងមជ្ឈដ្ឋានសប្បុរសជនទាំងក្នុងប្រទេសទាំងក្រៅខេត្តសម្រាប់ត្រៀម បម្រុងទុកប្រើប្រាស់ក្នុងបេសកកម្មការងារមនុស្សធម៌ ពិសេសក្នុងការងារឆ្លើយតបជួយ សម្រាលការលំបាករបស់គ្រួសារងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះធម្ម ជាតិ និងគ្រោះមហន្តរាយផ្សេៗ។








Previous Post Next Post
Breaking News