គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធី​ចុះអនុស្សរណៈនៃការយោគយល់គ្នារវាង​ក្រុមហ៊ុន​ចិន​ និង​កម្ពុជា ដើម្បីជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណាន​ ក្នុងទំហំ​​ទឹក​ប្រាក់​ ៣០​លាន​ដុល្លារ ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ


(AKP ភ្នំពេញ) នារសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Zheng Haiyang អភិបាលរងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន និងពិធី​ចុះអនុស្សារណៈនៃការយោគយល់គ្នារវាង​ក្រុមហ៊ុន​ចិន​ និង​កម្ពុជា ក្នុង​គោល​បំណង​នាំចេញ​ផលិត​ផល​កសិកម្មកម្ពុជា​​​។


ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម Zheng Haiyang អភិបាលរងខេត្តហឺណាន ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិការវាងកម្ពុជា-ចិនឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុង​ទិសដៅ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន  ជាពិសេសលើការ​នាំចេញ​ផលិតផល​កសិកម្មកម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។


ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិន​ មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅប្រទេសចិនដូចជា៖ កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។ លោកជំទាវរដ្ឋមន្រ្តី បាន​លើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ​ទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោ​យតំបន់​(អាសិប) កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន​ ដើម្បី​បន្ត​កិច្ច​សហការ​ និង​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈជា​បន្ត​បន្ទាប់​រវាង​ប្រទេស​ទាំងពីរ។​ 


ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី​ បានផ្តល់កិត្តិយសជា​សាក្សី​ក្នុង​ពិធី​ចុះអនុស្សរណៈនៃការយោគយល់​គ្នា ​រវាងក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd​ និង ក្រុមហ៊ុន Nongde Agricultural Development Co., Ltd​ ក្នុង​​គោលបំណងជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ​ ក្នុងទំហំ​​ទឹក​ប្រាក់​ប្រមាណ ៣០​លាន​ដុល្លារ​ក្នុង​រយៈពេល ​២​ឆ្នាំ​ខាង​មុខ៕AKP




Previous Post Next Post
Breaking News