គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ ដើម្បីពិនិត្យពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត


ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងខែកញ្ញាកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្តបានជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ និងបានជួយស្វែងរកការងារជូនពលករដែលបានត្រឡប់មកពីថៃផងដែរ។ ជាងនេះទៅទៀតនោះ គឺរដ្ឋបាលខេត្តក៏បានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់តាមបណ្ដាស្រុកមួយចំនួន។ 


ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧  អាណត្តិទី៤ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន ១០ ដោយមានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។


ឯកឧត្តម នូ សាខន បានថ្លែងនូវការគាំទ្រ ដល់រដ្ឋបាលខេត្តដែលបានខិតខំយ៉ាងសកម្ម ក្នុងការពង្រឹងទៅលើការងារប្រកួតប្រជែងអង្គភាពផ្ដល់សេវាគំរូរបស់ខេត្ត ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងថែមទៀត នៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្តកណ្តាល។ បន្ថែមពីលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវត្រៀមខ្លួនក្នុងការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលនឹងរៀបចំធ្វើឡើងនៅតាមបណ្ដាក្រុង-ស្រុកទាំង១៣ នាពេលខាងមុខនេះ ឱ្យប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ។ ក្រុមការងារត្រូវត្រៀមឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវរៀបចំវេទិកានេះឱ្យមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់ល្អ រោងពិធីត្រូវមានលក្ខណៈសមរម្យ គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវចូលរួមក្នុងវេទិកានេះ ដើម្បីត្រៀមឆ្លើយតប និងដោះស្រាយនូវរាល់សំណួររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកានេះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។


ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ពាក់ព័ន្ធនិងបញ្ហាទឹកជំនន់រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបន្តការចុះសាកសួរសុខទុក្ខ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានឆាប់រហ័សបំផុត។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងករណីលង់ទឹកចំពោះកុមារ និងមនុស្សចាស់ ត្រូវគិតគូអំពីបញ្ហាសុខភាព ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត។ ពាក់ព័ន្ធនិងព្រលានយន្តហោះថ្មី ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលចរាចរណ៍ធ្វើដំណើរចេញចូលរបស់ថ្នាក់ដឹកនាំ ប្រតិភូឆ្លងកាត់ ក៏ដូចជាប្រជាពលរដ្ឋដែលមកលេងកម្សាន្តកុំឱ្យមានការកកស្ទះ ជាពិសេសបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារថែរក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់សាធារណៈជនឱ្យកាន់តែល្អប្រសើរថែមទៀត។







Previous Post Next Post
Breaking News