គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»

 


លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»


ការអប់រំ គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស និងប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសរឹងមាំទាំងផ្នែកសេដ្ឋកិច្ច សង្គម និងការពារជាតិ។ សាលារៀនដ៏ស្រស់ស្អាតនេះ គឺជាសក្ខីភាពយ៉ាងច្បាស់ បង្ហាញថា គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព តាមរយៈការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារមូលដ្ឋានចុះជួយខេត្តព្រះសីហនុ រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជនទាំងឡាយ ដែលបានរួមចំណែកកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ ស្របតាមស្តង់ដារអប់រំ និងបង្កើតបរិយាកាសដ៏ល្អសម្រាប់ការសិក្សារបស់កូនៗ។

សមិទ្ធផលនេះ មិនត្រឹមតែជាអគារ សួនច្បារ សួនលេងកម្សាន្ត ឬហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ស្ពាន” ដែលកើតចេញពីស្មារតីសាមគ្គីគ្នា ចូលរួមជាមួយគ្នា ដើម្បីតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដែលពួកគេចង់បាន និងរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជាឱ្យកាន់តែរឹងមាំ។

លោកគ្រូ អ្នកគ្រូ គឺជាអ្នកបំភ្លឺផ្លូវ ដោយផ្តល់ចំណេះដឹង បង្ហាត់បង្ហាញ វិន័យ និងជួយពង្រឹងសីលធម៌ ចរិយាធម៌ និងគុណតម្លៃល្អៗដល់កូនៗ។ ចំណែកឯមាតាបិតា និងអាណាព្យាបាលវិញ គឺជាគ្រឹះដ៏សំខាន់ក្នុងការបណ្តុះ អប់រំ អាកប្បកិរិយា ទម្លាប់ល្អ និងការលើកទឹកចិត្តកូនៗ តាំងពីក្នុងគ្រួសារ។ ទន្ទឹមនឹងនេះ បរិយាកាសសុខដុមរមនាក្នុងគ្រួសារ ការយោគយល់ និងការគាំទ្រពីសហគមន៍ ក៏ជាកត្តាសំខាន់ដែលជួយឱ្យកូនៗមានភាពជឿជាក់ និងអាចរៀនសូត្របានល្អប្រសើរ។

ការវិនិយោគលើការអប់រំថ្ងៃនេះ មិនមែនត្រឹមតែជាការកសាងសាលារៀននោះទេ ប៉ុន្តែជាការកសាងអនាគតរបស់កូនៗ អនាគតសហគមន៍ និងអនាគតប្រទេសជាតិទាំងមូល។

#សាលាបឋមសិក្សាហ៊ុនសែនមិត្តភាព
#ក្រុងព្រះសីហនុ #ក្រុមការងារមូលដ្ឋានក្រុងព្រះសីហនុ










Previous Post Next Post
Breaking News