គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសប្រឆាំងគ្រឿងញៀន ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង២០០នាក់ ភាគច្រើនជនជាតិចិន និងវៀតណាម

រាជធានីភ្នំពេញ៖ 
កម្លាំងនគរបាល​មន្ទីរ​​ប្រឆាំង​បទល្មើស​​គ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានបាន​ចុះ​ឆ្មក់​ឡោមព័ទ្ធ និងបង្ក្រាប​ទីតាំង​អគារ​មួយកន្លែង​ដែល​មាន​យីហោ​ ពេជ្រលេីមេឃ ដែលបានលួច​បង្កប់​បេីក​កន្លែង​ប្រេីប្រាស់​គគ្រឿងញៀនហើយឃាត់​ខ្លួន​បាន​មនុស្សប្រុសស្រីសរុបជាង២០០នាក់ រួមមានជនជាតិវៀតណាម ចិននិងខ្មែរផងដែរ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រតិបត្តិការ​នេះ​ធ្វេី​ឡេីង​នៅ​វេលា​ម៉ោង​១២:៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១៦​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅកោះពេជ្រ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សបិត​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​រាជធានីភ្នំពេញ។

សម្រាប់ជនសង្ស័យ និងវត្ថុតាងជាច្រើន ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសួរនាំ និងចាត់ការបន្តទៀត។






Previous Post Next Post
Breaking News