គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិច្ចសហប្រតិបត្តិការពង្រឹងការតភ្ជាប់ទំនាក់ទំនងក្នុងការងារផលិតកម្ម ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគរវាងដៃគូពាណិជ្ជកម្មវៀតណាម និងកម្ពុជា


ខេត្តអានយ៉ាង៖ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្ត តំណាងអោយឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូខេត្តកណ្ដាល ព្រមទាំងបងប្អូនអាជីវករ ទៅចូលរួមក្នុងសន្និសីទអន្តរជាតិជំរុញពាណិជ្ជកម្ម ពន្លឿនការនាំចេញនាំចូលតំបន់ភាគខាងត្បូងក្រោមប្រធានបទ (បង្កើនការតភ្ជាប់ផលិតកម្ម ពាណិជណិជ្ជកម្ម សេវាកម្ម និងវិនិយោគជាមួយដៃកម្ពុជា) ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ តំណាងរដ្ឋបាលខេត្តតាកែវ រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្ត រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តរតនគិរី និងឯកឧត្តម ង្វៀន ថាញ់ហ្វូង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៅខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។


ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ជូនផងដែរថា៖ កិច្ចប្រជុំនៅពេលនេះ មានគោលបំណងដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ហើយក្នុងនេះផងដែរ រដ្ឋបាលខេត្តកណ្តាល បានអញ្ជើញមកជាមួយនូវបងប្អូនអាជីវរករ សហគ្រាសសរុបចំនួន១០មុខ ទំនិញ ដើម្បីបង្កើននូវឱកាសថ្មីៗរវាងអាជីវករខេត្តកណ្តាល និងអាជីវករទាំងអស់ដែល កំពុងមានវត្តមានក្នុងពិធីនេះ ផ្សារភ្ជាប់ទំនាក់ទំនង ជំរុញទំហំពាណិជ្ជកម្មកាន់តែប្រសើរឡើង និងក្នុងនាមខេត្តជាប់ព្រំដែនជាមួយខេត្តអានយ៉ាង ខេត្តកណ្តាលប្តេជ្ញារក្សានូវ ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយខេត្តអានយ៉ាង ដើម្បីចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងភាពរុងរឿងជូនដល់ប្រជាជន នៃប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងឱ្យឃើញនូវសកម្មភាពរួមគ្នាពង្រឹង កិច្ចសហប្រតិបត្តិការ ការផ្តល់នូវគុណតម្លៃនៃការជឿទុកចិត្តគ្នា រួមគ្នាអភិវឌ្ឍ។











Previous Post Next Post
Breaking News