គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្តាលបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការរដ្ឋបាល ការតាក់តែងលិខិត និងព័ត៌មានវិទ្យាសម្រាប់ការិយាល័យ


ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងលោកស្រី ម៉ៅ ម៉ាលីស ជាប្រធាននាយកដ្ឋានកិច្ចការទូទៅនៃសាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំបើកពិធីវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការរដ្ឋបាល ការតាក់តែងលិខិត និងព័ត៌មានវិទ្យាសម្រាប់ការិយាល័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីនាយករងសាលាខេត្ត និង បណ្ដាទីចាត់ការចម្រុះសាលាខេត្ត ព្រមទាំងមន្ត្រីជាច្រើនរូបផងដែរ។ 


ឯកឧត្ដមអភិបាលរងខេត្តបានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺសំដៅលើការអភិវឌ្ឍសមត្ថភាពបន្ថែមដល់ មន្ត្រីរបស់យើង ក្នុងការអនុវត្តតួនាទីរបស់ខ្លួននៅក្នុងអង្គភាពឱ្យកាន់តែល្អថែមទៀត។ វគ្គបណ្តុះបណ្តាលនេះនឹងរំលឹកឡើងវិញដល់សិក្ខាកាមអំពី មូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងការតាក់តែងលិខិត ទម្រង់លិខិត ខ្លឹមសាលិខិត ការទុកដាក់ឯកសារ ការចរាចរលិខិត ព្រមទាំងរបៀបរបធ្វើការងារ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ យើងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបំពេញការងាររបស់ខ្លួនអោយបានចំគោលដៅដែលត្រូវការ ស្របតាមសៀវភៅណែនាំស្តីពី “ការគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌឆ្នាំ២០២៥”។


ឯកឧត្តមបានបន្តទៀតថា៖ ដើម្បីឱ្យការអនុវត្តតួនាទី មុខងារ ភារកិច្ច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល គឺ មន្ត្រីត្រូវតែជាអ្នកផ្តល់សេវាដែលមានសមត្ថភាព គុណភាព និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយជាពិសេសគឺកិច្ចការដ្ឋបាលនានាក្នុងអង្គភាពការធ្វើតាក់តែង និងខ្លឹមសារ លិខិតការរក្សា និងការចរាចរលិខិតព្រមទាំងកិច្ចការមួយចំនួនទៀត គឺត្រូវមានភាពវៃឆ្លាតច្បាស់លាស់ និងត្រឹមត្រូវតាមបែបបទ និងនីតិវិធីក៏ត្រូវតែពង្រឹងបន្ថែមទៀតឱ្យបានជាប្រចាំផងដែរ។ 


ក្នុងឱកាសនោះដែរឯកឧត្តមអភិបារងខេត្ត បានស្នើឲ្យសិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ត្រងត្រាប់ ស្តាប់ការពន្យល់ បកស្រាយ របស់គ្រូឧទ្ទេសព្រមទាំងចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទៅអនុវត្តន៍បន្តឱ្យមានប្រសិទ្ធិភាព និងប្រសិទ្ធផលក្នុងអង្គភាពរបស់ខ្លួនហើយឱ្យមានលក្ខណៈឯកភាពគ្នា និងសម្របគ្នាចំពោះកិច្ចការរដ្ឋបាល ក៏ដូចជាទម្រង់ និងខ្លឹមសារនៃលិខិតរដ្ឋបាលរបស់យើង។


សូមបញ្ជាក់ផងដែរថា៖ វគ្គបណ្តុះបណ្តាលនាថ្ងៃនេះមានសិក្ខាកាមមានចំនួន៨០នាក់ មានរយៈ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៥ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងចំណោមវគ្គបណ្តុះបណ្តាលជាច្រើន ទៀតដល់មន្ត្រីរាជការក្នុងរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដែលនឹងត្រូវទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗជាបន្តបន្ទាប់នៅពេលខាងមុខទៀត។











Previous Post Next Post
Breaking News