ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ
២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជេីញចូលជួបសំណេះសំណាលជាមួយក្រុមការងារសប្បុរសធម៌សម្តេចពុក ហ៊ុន សែន សម្តេចម៉ែ ប៊ុន រ៉ានី ក្នុងគោលបំណង ស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្តដើម្បីសម្របសម្រួលដល់ក្រុមការងារសប្បុរសធម៌ក្នុងការបំពេញការងារមួយចំនួនក្នុងខេត្តកណ្តាល។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសប្បុរសធម៌សម្តេចពុក ហ៊ុន សែន សម្តេចម៉ែ ប៊ុន រ៉ានី រាល់កិច្ចការងារដែលបានធ្វើយ៉ាងល្អកន្លងមក និងបានថ្លែងអំណរគុណចំពោះការមកដល់មូលដ្ឋានខេត្តកណ្តាល និងចូលរួមសហការអនុវត្តការងារសប្បុរសធម៌នេះអោយមានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា៖ ក្រុមការងារសប្បុរសធម៌សម្តេចពុក ហ៊ុន សែន សម្តេចម៉ែ ប៊ុន រ៉ានី បានបង្កើតឡើងក្នុងឆ្នាំ២០២៣ បើគិតមកទល់ពេលនេះ ក្រុមការងារ បានសម្រេចនូវសមិទ្ធផលការងារប្រកបដោយផ្លែផ្កា រួមមាន៖ ការចែកអំណោយសប្បុរសធម៌ជាបន្តបន្ទាប់ជូនដល់ទុរគតជន, ជនភៀសសឹក និងក្រុមគោលដៅនានាទូទាំងរាជធានី ខេត្តរួមមាន (កំពង់ធំ, កំពង់ស្ពឺ, កំពង់ចាម, ត្បូងឃុំ,កណ្ដាល,ស្វាយរៀង,ព្រៃ វែង,តាកែវ,បាត់ដំបង,កោះកុង) និងបណ្តាញសមាគមព្រៃឡង់ទាំង៤ខេត្ត មានខេត្តកំពង់ធំ,ក្រចេះ ព្រះវិហារ, ស្ទឹងត្រែង) ៕








