គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សិក្ខាសាលាស្តីពី ការបង្កើត និងការចុះបញ្ជីបរធនបាលកិច្ច អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដល់អង្គការសមាគមស្ថិតក្រោមក្រសួងមហាផ្ទៃ នៅខេត្តកណ្តាល


ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង សហការជាមួយរដ្ឋបាលខេត្តកណ្តាល បានរៀបចំសិក្ខាសាលាស្តីពី ការបង្កើត និងការចុះបញ្ជីបរធនបាលកិច្ច អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដល់អង្គការសមាគមស្ថិតក្រោមក្រសួងមហាផ្ទៃ នៅខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ឯកឧត្តមបណ្ឌិត ងិន បាណាល់ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារក្រសួងមហាផ្ទៃ និងឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល។


ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រដ្ឋបាលខេត្តកណ្តាល បានដាក់ចេញនូវទស្សនវិស័យ ក្នុងការប្រែក្លាយខេត្តកណ្តាលជា «ខ្សែក្រវ៉ាត់គាំទ្រ វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្ម ឡូជីស្លឹក ស្បៀង និងលំនៅឋាន» ដើម្បីឆ្លើយតបទៅនឹងកាលានុវត្តភាព សក្តានុពល នៃការអភិវឌ្ឍខេត្តកណ្តាល ដែលជាទីតាំងនៃបណ្ដុំចរន្តសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ សំដៅទ្រទ្រង់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សេវាកម្ម និងឡូជីស្លឹក ។

ឯកឧត្តម អភិបាលរងខេត្ត បន្តថា៖ សិក្ខាសាលានៅពេលនេះពិតជាមានសារៈសំខាន់ ដើម្បីជួយលើកកម្ពស់ការយល់ដឹងដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធក្នុងខេត្ត បានយល់ច្បាស់អំពីច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនានា នៃការកំណត់អំពីវិធាន នីតិវិធីនៃការបង្កើត ការចុះបញ្ជី ការគ្រប់គ្រង និងការត្រួតពិនិត្យ បរធនបាលកិច្ច។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានថ្លែងក្នុងសិក្ខាសាលានេះដែរថា៖ បរធនបាលកិច្ច មានន័យថា៖ ជាកិច្ចការគ្រប់គ្រង ចាត់ចែង និងថែរក្សាបរធន ពីបរធនបាលទាយក សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន“កិច្ចការគ្រប់គ្រង ទ្រព្យធនរបស់អ្នកដទៃ”។ សកម្មភាពនេះចាត់ទុកថាជាប្រតិបត្តិការ បរធនបាលកិច្ច មានជាអាទិ៍ ការផ្ទេរទ្រព្យសម្បត្តិរបស់ម្ចាស់ទ្រព្យ (ហៅថាបរធនបាលទាយក ឬ អ្នកផ្តល់វិភាគទានបរធនបាលកិច្ច) ទៅឱ្យបុគ្គលដទៃ (ហៅថាបរធនបាល) ដើម្បីគ្រប់គ្រង ចាត់ចែង និង ថែរក្សាជំនួស សម្រាប់ជាប្រយោជន៍ដល់អ្នកដទៃទៀត (ហៅថាអត្ថគាហកៈ)។ បរធនបាលកិច្ច មាន៤ ប្រភេទរួមមាន៖ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។










Previous Post Next Post
Breaking News