ក្រុមហ៊ុនបញ្ចាំ អិលស៊ីឌី យែស ឯ.ក អះអាងថាក្រុមហ៊ុនរបស់ខ្លួនស្របច្បាប់ ហើយ នារីជាភ្នាក់ងារលក់របស់ក្រុមហ៊ុនដែលគេសម្លាប់នោះ បានបាត់បងអាយុជីវិតក្នុងកំឡុងពេលម៉ោងការងារ នឹងត្រូវបានទទួលសំណងពីធានារ៉ាប់រងពីក្រុមហ៊ុនពេញលេញដែលមានចែង នៅក្នុងកុងត្រាការងារ ។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅក្រុមហ៊ុនបញ្ចាំ អិលស៊ីឌី យែស ឯ.ក បានចេញលិខិតមួយ អះអាងថាក្រុមហ៊ុនរបស់ខ្លួន ជាក្រុមហ៊ុនបញ្ចាំស្របច្បាប់ និងបានចុះបញ្ជីការត្រឹមត្រូវនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ហើយអង្ករគ្រូរសាខ្មែរ ជាម៉ាកសញ្ញារបស់ផលិតផលអង្ករគ្រួសារខ្មែរ ដែលបានចុះបញ្ជីម៉ាកផលិតផលត្រឹមត្រូវ ក្រោម អាជ្ញាបណ្ណក្រុមហ៊ុន អិលស៊ីឌីស៊ី យែស ឯ.ក ផងដែរ ដោយជនរងគ្រោះដែលត្រូវបានបាត់បង់អាយុជីវិតមានតួនាទីជាភ្នាក់ងារលក់ របស់អង្ករគ្រួសារខ្មែរដែលស្ថិតក្នុងទីតាំងនៅស្រុកតាំងគោក ខេត្តកំពង់ធំ ដែលនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គាត់បានចុះប្រតិបត្តិការលក់អង្ករ និងផ្សព្វផ្សាយពីផលិតបន្ថែមទៅលើផលិ តអង្គរ និងផលិតផលបញ្ចាំ ដែលមានអាជ្ញាបណ្ណជាក្រុមហ៊ុនបញ្ចាំផងដែល ។
ជនរងគ្រោះ ដែលជាភ្នាក់ងារលក់របស់ក្រុមហ៊ុននេះ បានបាត់បងអាយុជីវិតក្នុងកំឡុងពេលម៉ោងការងារ និងត្រូវបានទទួលសំណងពី ធានារ៉ាប់រងពីក្រុមហ៊ុនពេញលេញដែលមានចែងក្នុងកុងត្រាការងារ។
ក្រុមហ៊ុនឱ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ហ៊ឹម ទីណា បានចុះទៅតំបន់គោលដៅរបស់ខ្លួន ដើម្បីផ្សព្វផ្សាយ លក់អង្ករ និងផលិតផលក្រុមហ៊ុនជាធម្មតា។ នៅវេលាម៉ោង១៣រសៀល ក្រុមការងារបានទាក់ទងជនរងគ្រោះ ដើម្បីសួរនាំពីការងារបានធម្មតាផងដែរ ប៉ុន្តែរហូតដល់វេលាម៉ោង ១៥រសៀល ក្រុមការងារបានព្យាយាមទាក់ទងទៅគាត់ជនរងគ្រោះបន្ថែមទៀត តែពុំអាចទាក់ទងបាន រហូតដល់ម៉ោងប្រហែល ១៦រសៀល ក្រុមការងារក៏បានព្យាយាមទាក់ទងជាច្រើនទៀតផងដែរ នៅតែមិនអាចទាកទងបាន។ ដូច្នេះក្រុម ការងារ បានសម្រេចចិត្តទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីសួររកដំណឹងពីជនរងគ្រោះព្រោះទាក់ទងមិនបាន ហើយក៏មិនបានត្រ ឡប់ចូលកន្លែងការងារវិញផងដែល។ បន្ទាប់ពីក្រុមគ្រួរសារទទួលបានដំណឹងពីក្រុមការងារហើយ ក្រុមការងាររបស់ក្រុមហ៊ុន និងគ្រួសារជន រងគ្រោះបាននាំគ្នាទៅស្វែងរកនៅតំបន់គោលដៅដែលជនរងគ្រោះចុះធ្វើប្រតិបត្តិការ រហូតដល់ម៉ោងជាង ១៩យប់ គ្រួសារជនរងគ្រោះក៏ សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍រដ្ឋបាល ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្រុមគ្រួសារបានស្វែងរកពេញមួយយប់ រហូតដល់ ម៉ោង០៩:០០ព្រឹកនៅថ្ងៃបន្ទាប់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានព័ត៌មានពីអ្នកជិតខាងដែលជាម្ចាស់លាងម៉ូតូបានប្រាប់ថា កូន របស់គាត់ ត្រូវបានជនសង្ស័យហៅនិងប្រាប់ថាម្តាយរបស់ខ្លួនចង់ជួបពិភាក្សារឿងចង់បានកម្ចីបញ្ចាំនៅផ្ទះរបស់ខ្លួន(ផ្ទះជនសង្ស័យ) កាលពីវេលាប្រហែលជាម៉ោង ១៤រសៀលនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ លឺដូចនេះម្តាយ និងឪពុកជនរងគ្រោះឈ្មោះ មុត ហុន ភេទប្រុស អាយុ៥៤ឆ្នាំ បានមករកមើលនៅផ្ទះជនសង្ស័យ ឈ្មោះ មិន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ក៏បានប្រទះឃើញស្នាមកាប់ដីថ្មីៗ នៅក្រោយផ្ទះជនសង្ស័យ ពេលឃើញដូចនោះគាត់បានទៅប្រាប់និងហៅនគរបាលរដ្ឋបាលប៉ុស្តិ៍ មកតែម្តង ។
ក្រោយពីសមត្ថកិច្ចជំនាញទទួលបានព័ត៌មាន ក៏បានសហការជាមួយកម្លាំងនគរបាលក្នុងមូលដ្ឋាន ដើម្បីចុះមកពិនិត្យកន្លែង កើតហេតុ ក៏សម្រេចធ្វើការផឹកកាយមើលកន្លែងសង្ស័យ ហើយក៏ឃើញសាកសពជនរងគ្រោះពិតប្រាកដមែន ។
យោងលើរបាយការណ៍ភ្លាមៗ អាជ្ញាធរបានបញ្ជាក់ថា ជនរងគ្រោះបានបាត់ ម៉ូតូម៉ាកហុងដាទ្រីមសេរី២០១៤ ចំនួន ០១គ្រឿង ពាក់ស្លាកលេខ កំពង់ធំ 1P 9873, ខ្សែរកផ្លាកទី ០១ខ្សែរ, ខ្សែរជើងផ្លាកទីនចំនួន ០២ខ្សែរ និង ទូរស័ព្ទដៃម៉ាក iPhone 11 Pro Max ០១គ្រឿង ។
ក្រុមហ៊ុននេះ បញ្ជាក់បន្ថែមថា ជនបង្ក និងក្រុម គ្រួសារខាងលើ មិនជាអតិថិជនរបស់ជនរងគ្រោះ នៃក្រុមហ៊ុននេះឡើយ ៕




