គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឃាត់ខ្លួនបានហើយជនសង្ស័យ ដែលកាប់ប្រហារកុមារា បណ្ដាលឲ្យរងរបួសធ្ងន់

 


ខេត្តកំពង់ចាម÷កុមារាអាយុ៧ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យកាប់ប្រហារជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសក្បាលជាច្រើនកន្លែង នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចភូមិជ្រៃហាយ ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅពេលនេះសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានហើយ ។


របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ មាន ឈ្មោះ សៀត រំលី ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិកើតហេតុខាងលើ បានយកអាវុធមុតស្រួច វាយកាប់ទៅលើកុមារាឈ្មោះ កំរី សាអាត់ អាយុ៧ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសមុតរយះជាច្រើនកន្លែង នៅផ្នែកក្បាល ហើយត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។


ដោយឡែកជនសង្ស័យ ក្រោយធ្វើសកម្មភាពបានរត់គេចខ្លួន លុះដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៣:០០នាទីរសៀល កម្លាំងនគរបាលជំនាញបានចាប់ខ្លួនជនសង្ស័យខាងលើ នាំធ្វើការសាកសួរ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពពិតប្រាកដមែន ។ 


បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី ច្បាប់៕




Previous Post Next Post
Breaking News