ខេត្តកណ្តាល៖ បញ្ហានានារបស់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ត្រូវបានដោះស្រាយជូនក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥។ វេទិការនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារាសមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ក្នុងវេទិការនេះ ប្រជាពលរដ្ឋបានលើក ឡើងជាសំណួរ និងសំណូមពរដោយក្នុងនោះមាន៖ ស្នើសុំជួយរៀបចំសណ្តាប់ធ្នាប់ផ្លូវ ដែលមានឡានក្រុងដឹកសិស្សជាប្រចាំនៅផ្លូវ ១០៨ ១០៩ ២០៩ ស្នើសុំគំនូសចរាចរណ៍ មុខសាលារៀន ផ្លូវបេតុងនឹងដាក់លូ ស្តារប្រព័ន្ធលូ ស្នើសុំភ្លើងបំភ្លឺផ្លូវ និងដាក់បង្គោលភ្លើង ជួសជុលស្ពានដែលទ្រុឌទ្រោម ស្នើសុំតបណ្ដាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតជាដើម។
ឱកាសនោះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖
ការបើកវេទិកាសាធារណនាពេលនេះ គឺដើម្បីចង់ឈ្វេងយល់អំពីសំណូមពរ និងក្តី កង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង ដើម្បីប្រមូលធាតុចូលយកមកអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការចូលរួមកែលម្អ អភិវឌ្ឍ ប្រកបដោយប្រសិទ្ធិភាព ហើយកែលម្អរ បន្ថែមនូវចំណុចខ្វះខាត ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានទទួលយកសំណូមពររបស់អ្នកចូលរួមដែលបានស្នើសុំខាងលើ និងដោះស្រាយកង្វល់របស់មូលដ្ឋានដោយបានឱ្យមន្ទីរអង្គភាព អាជ្ញាធរក្រុង សង្កាត់ មន្ត្រីជំនាញ និងបងប្អូនប្រជាពលរដ្ឋចូលរួមសិក្សារួមគ្នា។
ក្នុងអង្គវេទិកានេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីទទួលយកនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងធ្វើការឆ្លើយតបតាមសំណូមពរឱ្យបានទាន់ពេលវេលា ។
ឯកឧត្តម បន្ថែថែមថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការឱ្យបានសកម្មចំពោះការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងសោភណភាព អនាម័យ បរិស្ថាន និងធនធានធម្មជាតិ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត ធ្វើអោយមានប្រសិទ្ធ ដើម្បីភាពជឿជាក់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើង។
ឯកឧត្តមបានបញ្ជាក់ថា៖ សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ទោះដោយផ្ទាល់មាត់ រឺលាយលក្ខណ៍ជាអក្សរ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធនឹងធ្វើការបកស្រាយបំភ្លឺជូន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឱ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព។
សូមជម្រាបជូនផងដែរថា៖ ក្នុងវេទិកានេះទទួលបានសំណើ និងសំណូមពរពីប្រជាពលរដ្ឋដូចជា៖ សំណើជាលិខិត ចំនួន ៤៥ ស្មើនឹង ៦៩ សំណើ (ស្ទួន ៨) ផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ ចំនួន ៤ , ផ្នែកសេដ្ឋកិច្ច ចំនួន ៤៨ (ស្ទួន ៥),ផ្នែកសង្គមកិច្ច ចំនួន ១,ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ ចំនួន ១៦ (ស្ទួន ៣)៕
+++++++