គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ


ថ្ងៃនេះ គឺជាខួបគម្រប់ ១ឆ្នាំគឺនៅថ្ងៃទី០៤ ធ្នូ ២០២៤ -ថ្ងៃទី០៤ ធ្នូ ២០២៥ ដែល "ក្រមាខ្មែរ" ត្រូវបានអង្គការយូណេស្កូ  ប្រកាសជាផ្លូវការដាក់បញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។

ការចុះបញ្ជីជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ ស្តីពី "ការការពារបេតិកភណ្ឌវប្បធម៌អរូបី" នាទីក្រុងអាសង់ស្យុង  សាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។


ក្រមាខ្មែរ មិនត្រឹមតែជាកន្សែងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល រហូតដល់បច្ចុប្បន្នប៉ុណ្ណោះទេ តែថែមទាំងជា និមិត្តរូបនៃវប្បធម៌ និងអត្តសញ្ញាណជាតិ ដ៏រឹងមាំរបស់កម្ពុជា។ វាមានវត្តមានស្ទើរគ្រប់កាលៈទេសៈ ទាំងការងារប្រចាំថ្ងៃនៅតាមជនបទ ពិធីបុណ្យជាតិ សាសនា រហូតដល់ជាចំណងដៃដ៏មានតម្លៃ។


ប្រជាជនកម្ពុជាគ្រប់រូប  មានកាតព្វកិច្ចរួម ក្នុងការបន្តថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃនៃសិល្បៈតម្បាញ និងការប្រើប្រាស់ក្រមាខ្មែរនេះ ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ ។

  ​សរុបមក វត្តមានរបស់ក្រម៉ាខ្មែរគឺមិនអាចកាត់ផ្តាច់ចេញពីជីវភាពរស់នៅ របស់ជនជាតិខ្មែរបានឡើយ គឺភ្ជាប់មនុស្សគ្រប់វ័យ និងគ្រប់វណ្ណៈ។ ការចុះបញ្ជីដោយអង្គការយូណេស្កូថ្មីៗនេះ គឺជាការទទួលស្គាល់ជាសកលនូវតម្លៃដ៏អស្ចារ្យ និងភាពមិនអាចកាត់ថ្លៃបានរបស់ក្រម៉ាក្នុងនាមជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ៕

ស្រាវជ្រាវ៖មុំគឹមអាន

រូបភាព៖ឯកសារ











Previous Post Next Post
Breaking News