ខេត្តកំពង់ឆ្នាំង÷ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានបំភ្លីជូនសាធារណ:ជនក្នុងបណ្តាញសង្គម មេត្តាជ្រាបថា យោងតាមលិខិតបញ្ជាក់របស់វេជ្ជបណ្ឌិត គង់ ចាន់ធា មន្ត្រីពេទ្យខេត្ត ក្មេងស្រីមានបញ្ហាសតិមិនគ្រប់ ពិតជាធ្លាប់បានទទួលសេវាព្យាបាលជំងឺពិតប្រាកដមែន ។
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០នាទី បានទទួលព័ត៌មានតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក facebook ឈ្មោះ Pen Mom -ប៉ែនមុំ បានបង្ហោះវីដេអូ និងសរសេររៀបរាប់ថា នារីក្លាហានប្រចាំខេត្តកំពង់ឆ្នាំងមិនខ្លាចស្លាប់ ក្រោយពេលទទួលបានព័ត៌មានខាងលើកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលនៅជាប់បណ្ដោយផ្លូវជាតិលេខ ៥ បានធ្វើការឃាត់អ្នកបើកបរម៉ូតូ ខាងលើ នៅលើផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៩៤-៩៥ស្ថិតនៅភូមិថ្មីឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្រោយពេលសាកសួរព័ត៌មានអ្នក បេីកបរដោយឈ្មោះ សុខ ចំរើនជតា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។
យោងតាមការបំភ្លឺរបស់ឈ្មោះ សុខ ចំរើន ភេទប្រុសអាយុ៧៨ឆ្នាំមុខរបរគ្រូបង្រៀនចូលនិវត្តន៍ (ជីតាបង្កើត)ជាអាណាព្យាបាលក្មេងស្រីខាងលើ បានឲ្យដឹងថាចៅស្រីរបស់គាត់មានបញ្ហាសរសៃប្រសាទក្នុងអំឡុងឆ្នាំ ២០២៣ និងបានទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្រោយពេលទទួលបានការព្យាបាលអាការៈក៏បានល្អប្រសើរ និងត្រឡប់មករៀនសូត្រធម្មតាវិញ លុះមកដល់ពេលថ្មីៗនេះ ប្រហែលមួយសប្តាហ៍មុនចៅស្រីរបស់គាត់មានអាការៈត្រឡប់មកវិញ គាត់បានយកទៅទទួលការព្យាបាលម្ដងទៀត លុះមកដល់ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ស្រាប់តែបានទទួលព័ត៌មានថាចៅស្រីរបស់គាត់ជិះម៉ូតូជ្រែពេញផ្លូវ និងត្រូវបានសមត្ថកិច្ចឃាត់តែម្ដង ៕






