គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សមត្ថកិច្ច បង្ក្រាបក្រុមឆបោកតាមអនឡាញឃាត់ខ្លួនមនុស្ស២៦នាក់ បន្ទាប់ពីករណីប្រទះឃើញសពរុំដោយថង់ផ្លាសស្ទីចពណ៌ខ្មៅ



ខេត្តស្វាយរៀង៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីប្រទះឃើញសាកសព មានសភាពរុំដោយថង់ផ្លាសស្ទីក ពណ៌ខ្មៅ ត្រូវបានគេយកមកប្លុងចោលនៅលើផ្លូវលំ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។ 


ក្រោយពីទទួលព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ ជិត២ម៉ោងក្រោយមក ក៏បានធ្វើការកំណត់ទីតាំង និងឈានទៅដល់ការបង្រ្កាប បានមុខសញ្ញាដែលដឹកសពទៅទម្លាក់ចោល ជាមួយមធ្យោបាយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ស្លាកលេខភ្នំពេញ 2BF-5705 នៅទីតាំងផ្ទះវីឡាមួយកន្លែង។


ប្រភពព័ត៌មានពីបានឲ្យដឹងថា ក្រោយពីក្តាប់បានមុខសញ្ញាហើយនោះកងកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឆែកឆេរវីឡាមួយកន្លែងនោះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក៏បានរកឃើញបុគ្គលសង្ស័យពាក់ពន្ធ័ករណីឆបោកតាមប្រព័ន្ធអនឡាញ ចំនួន២៦នាក់ (ស្រី១នាក់) ជនជាតិចិន និងវត្ថុតាងកុំព្យូទ័រ ចំនួន៨គ្រឿង ដែលមានសញ្ញាណបទល្មើសខាងលើយកមកសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕






Previous Post Next Post
Breaking News