នងការដ្ឋាននគរបាលខេត្តបាត់ដំបង កោះហៅ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ម្ចាស់រថយន្ត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៦នាក់រួមទាំងកូនក្នុងផ្ទៃស្លាប់ នៅឃុំកកោះស្រុកមោងឫស្សី ខេត្តបាត់ដំបង ឱ្យចូលបំភ្លឺ នៅម៉ោង១០ព្រឹក ថ្ងៃទី០១ ខែមេសា នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសរសេរនៅទំព័រហ្វេសប៊ុកដូច្នេះថា ៖ «ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទ ប្រុសត្រូវចូលខ្លួនមកធ្វេីការបំភ្លឺពីករណីនេះនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០និង០០នាទី នៅការិយាល័យនរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាកំណត់»។
សូមជម្រាបថា មនុស្សប្រុសស្រី ៥នាក់ រួមទាំងកូនក្នុងផ្ទៃ បានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ រថយន្តបើកបុករះម៉ូតូ២គ្រឿង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្រោយកើតហេតុជនបង្ក បានរត់គេចខ្លួន ។
តាមអត្តសញ្ញានៃម្ចាស់រថយន្ត គឺជាយុវជនវ័យ២០ឆ្នាំ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលរូបគេ ត្រូវបានគេអះអាងថា ជាកូនរបស់ស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕


