គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ករណីលិចទូកក្នុងទន្លេ សមត្ថកិច្ច ចុះជួយសង្គ្រោះបាន ០៦នាក់ និងស្រង់សព ២នាក់


រាជធានីភ្នំពេញ÷មានហេតុការណ៍ករណី “លិចទូកចូលក្នុងទន្លេ” ជនរងគ្រោះមានគ្នា១២នាក់ បានបើកទូកមកលេងរម្មណីយដ្ឋានឆ្នេរ ខ្សាច់កោះដាច់ តែមិនទាន់បានបើកទូកមកដល់ក៏លិចទូកចូលក្នុងទន្លេបាត់ បណ្តាលឲ្យស្លាប់ ០២ នាក់(ស្រី១) បាត់ខ្លួន ០៤នាក់ នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានី ភ្នំពេញ ។ សមត្ថកិច្ចប្រចាំបញ្ជា១១៧ ជួយអន្តរាគមន៍ ។


វេលាម៉ោង ១០:៣២ នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកអនុសេនីយ៍ឯក នូ កាន់វណ្ណា បញ្ជូនព័ត៌មានទៅប្រចាំបញ្ហា នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ សាយ សម្បត្តិ មុខងារ នាយរងការិយាល័យ លេខទូរសព្ទទំនាក់ទំនង ០៩៧ ៧៧ ៨០០០២ ដើម្បីអន្តរាគមន៍បន្ទាន់ ។


ក្រោយទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជាភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ សហការណ៏ជាមួយប៉ុស្តិ៍នគបាលរដ្ឋបាល ចុះជួយសង្គ្រោះបាន ០៦នាក់ ស្រង់សព បាន២នាក់ និងកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ។ មជ្ឈមណ្ឌលប្រចាំបញ្ជាបានទទួលរបាយការណ៍ ឆ្លើយតបពី អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៅម៉ោង ១២:៣០នាទី ថ្ងៃខែឆ្នាំ ដដែល ៕




Previous Post Next Post
Breaking News