គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អ្នកបើករថយន្តបុកអ្នកថ្មើរជើង ស្លាប់៥នាក់ នៅ ឃុំកកោះ ស្រុកសន្ទុក ត្រូវនគរបាលបញ្ជូនទៅតុលាការ



ខេត្តកំពង់ធំ÷អ្នកបើករថយន្តដឹកស្វាយ ដែលបានរេចង្កូតទៅបុកអ្នកថ្មើរជើង បណ្តាលឲ្យស្លាប់៥នាក់ នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមច្បាប់ ។


របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា អ្នកបើកបររថយន្តបង្កមានឈ្មោះ វេង គ្រីស្នា អាយុ៣០ឆ្នាំ រស់នៅភូមិប៉ាហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហា ខេត្តព្រះវិហា ។


សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងវេលាម៉ោង០៨៖៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្យមនុស្សចំនួន៥នាក់ បានស្លាប់ ។


យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ (Hyundai) ចំណុះ ៥តោន ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2070 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកអ្នកថ្មើរជើងពេញទំហឹងតែម្តង បណ្តាលឲ្យស្លាប់ ចំនួន ៥នាក់ ។


ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន៖ ទី១. ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ៦៥ឆ្នាំ (ស្លាប់នៅកន្លែង), ទី២. ឈ្មោះ ធឿន ចាន់នី ភេទស្រី អាយុ១០ឆ្នាំ (ស្លាប់នៅកន្លែង), ទី៣. ឈ្មោះ ធឿន ស្រីខួច ភេទស្រី អាយុ១២ឆ្នាំ (ស្លាប់នៅកន្លែង), ទី៤.ឈ្មោះ គង់ គី ភេទស្រី អាយុ៧៣ឆ្នាំ (ស្លាប់នៅកន្លែង), ទី៥.ឈ្មោះ ជា សុខហេង ភេទស្រី អាយុ៨ឆ្នាំ (រងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ), ជនរងគ្រោះទាំងអស់មានទីលំនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ៕




Previous Post Next Post
Breaking News