គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កូនលោកផ្កាយមួយដែលបុកគេស្លាប់ចំនួន 6 នាក់ពេលនេះចូលខ្លួនមកដោះស្រាយហើយ បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាអ្នកបើករថយន្ដបុកមនុស្សស្លា.ប់៦នាក់ និង(ស្ដ្រីមានផ្ទៃពោះ) នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រាកដមែន


ខេត្តត់ដំបង៖ នៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ជនបង្កដែលជាកូនស្នងការរងខេត្តបន្ទាយមានជ័យ បានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានបើករថយន្ដបុកមនុស្សស្លាប់៦នាក់ (ស្ដ្រីមានផ្ទៃពោះ) នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ពិតប្រាកដមែន។


អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយបានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង ១៥៖៤៥នាទីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ពួកគាត់បាននាំខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកប្រគល់ឲ្យសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរពីករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកកោះ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឲ្យស្លាប់ជនរងគ្រោះចំនួន៥នាក់ (ស្ដ្រីពោះធំម្នាក់) នោះហើយ។


ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឲ្យស្លាប់ និងរបួសជនរងគ្រោះ៕






Previous Post Next Post
Breaking News