គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គ្រឿងឧបភោគបរិភោគ ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរៈកងទ័ពពលី នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមមានកងកម្លាំងទាំង៣ និងអាជ្ញាធរស្រុកកៀនស្វាយ បាននាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូនក្រុមគ្រួសារនៃសពលោក សឿង ប៉ី វីរៈកងទ័ពបម្រើការនៅកងអន្តរាគមន៍លេខ៣២៤ កងពលធំអន្តរាគមន៍លេខ៣ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន។


ក្នុងឱកាសនេះដែរឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគ្រួសារយុទ្ធជនពលី និងយុទ្ធជនរងរបួស។ ហើយយើងគ្រប់គ្នាចងចាំវីរភាព និងការលះបង់របស់វីរៈកងទ័ព ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ ជីវភាព និងការរស់នៅដើម្បីបន្តរួមចំណែកជាមួយកម្ពុជា គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលនេះ គឺសរបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផង និងសមាជិកក្រុមគ្រួសារវីរៈកងទ័ពផង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ។

ក្នុងសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោជំទាវបណ្ឌិត សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងអន្តរាគមន៍លេខ៣២៤ កងពលធំអន្តរាគមន៍លេខ៣ និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់ លោក សឿង ម៉ី គឺជាការបាត់បង់កូន បង ប្អូន ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះអ្នកម្តាយ ហើយក៏ជាការបាត់បង់នូវកុលបុត្រខ្មែរមួយរូប ដ៏អង់អាចក្លាហាន នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីដ៏បវរនៃយើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោជំទាវបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក សឿង ប៉ី សូមឱ្យចាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារនៃសព រួមមាន៖ អង្ករ១០០គីឡូក្រាម, ទឹកសុទ្ធ ១០កេស, ទឹកក្រូច និងភេសជ្ជៈ ៥កេស, មី ៥កេស, ត្រីខ ៥យួរ និងថវិកាចំនួន ៤០លានរៀល៕










Previous Post Next Post
Breaking News