គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ៥ឆ្នាំ និងទារប្រាក់ពីឪពុកម្តាយ១ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលចាប់ខ្លួន, តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់


ខេត្តកណ្តាល៖ ពិតជាអាណោចអាធ័ម និងតក់ស្លត់សម្រាប់គ្រួសារមួយដែលកូនស្រីអាយុទើប៥ឆ្នាំ ដែលជាទីស្រឡាញ់បំផុត ត្រូវបានឃាតកសម្លាប់ ដោយសារជំរិតទារប្រាក់ចំនួន ១ម៉ឺនដុល្លារមិន​បានពីឪពុកម្តាយរប​ស់នាង។ តែយ៉ាងណា ជនដៃដល់រូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល តាមចាប់ខ្លួនភ្លាមៗ។


ហេតុការណ៍ដ៏ឃោឃៅនេះ បានកើតឡើងនៅមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ 


សាររប​ស់ជនដៃដល់ដែលបានផ្ញើជូនឪពុកម្តាយកុមារីរងគ្រោះ បានបង្ខំឲ្យពួកគេផ្ញើលុយចំនួន ១ម៉ឺនដុល្លារតាមវីងជូន ដោយទុកពេលត្រឹម១ម៉ោង បើលើសម៉ោងកំណត់សូមរង់ចាំសពកូនស្រីចុះ ជាមួយសារព្រមានថា កុំប្រាប់រឿងនេះដល់នគរបាល និងអ្នកជិតខាង។


ក្រោយជួបហេតុការណ៍ដ៏រន្ធត់បែបនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងទៅនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋានបើកប្រតិបត្តិការ និងឈានដល់ការចាប់ខ្លូនជនដៃដល់ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់ទៅហើយ។ 


ជនដៃដល់រូបនេះមានឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលកំពុងសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕






Previous Post Next Post
Breaking News