Home Logo
កំពុងទាញយករូបភាព...
គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កំពុងផ្ទុកទិន្នន័យរូបភាព ១...

ថ្មីៗ
កំពុងទាញយកព័ត៌មាន...

រដ្ឋបាលស្រុកស្អាង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យចំតម្រូវការប្រជាពលរដ្ឋ


ខេត្តកណ្តាល៖ ក្នុងគោលបំណងឆ្លើយតបឱ្យចំគោលដៅ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្អាងបានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលឃុំ ស្រុក នៅថ្នាក់ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ សប្បុរសជន និងអ្នកពាក់ព័ន្ធជាច្រើនរូប។


ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា សិក្ខាសាលានេះ គឺជាវេទិកាសំខាន់សម្រាប់ផ្សារភ្ជាប់តម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន ជាមួយផែនការ និងលទ្ធភាពគាំទ្ររបស់មន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ឆ្លើយតបបានចំគោលដៅ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្តថា សម្រាប់ខេត្តកណ្តាល សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលឃុំ/សង្កាត់ នៅថ្នាក់ក្រុង ស្រុក បានចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅក្រុង ស្រុកទាំង១៣ ក្នុងខេត្ត ដើម្បីគាំទ្រការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល។


ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា គម្រោងដែលបានស្នើឡើង គឺពិតជាមានសារៈសំខាន់ទាំងអស់ ដោយផ្អែកលើតម្រូវការជាក់ស្តែង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ និងសហការគាំទ្រគម្រោងដែលមានអាទិភាព ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ចំពោះគម្រោងអាទិភាពដែលរដ្ឋបាលឃុំ ស្រុកបានស្នើឡើងក្នុងឆ្នាំ២០២៦ សម្រាប់អនុវត្តឆ្នាំ២០២៧ ឯកឧត្តមអភិបាលរងខេត្ត បានស្នើឱ្យមន្ទីរ អង្គភាព អង្គការ ដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ពិនិត្យលទ្ធភាព និងធនធាន ដើម្បីចូលរួមគាំទ្រតាមសមត្ថភាព ជាមួយគ្នានេះ ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ត្រូវធ្វើឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដោយគម្រោងនីមួយៗត្រូវឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវពិនិត្យឱ្យបានម៉ត់ចត់លើលក្ខណៈបច្ចេកទេស និងលទ្ធភាពអនុវត្ត។


នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានឲ្យដឹងថា គម្រោងដែលឃុំ ស្រុកទូទាំងខេត្តបានស្នើឡើងក្នុងឆ្នាំ២០២៥ សម្រាប់អនុវត្តឆ្នាំ២០២៦ នេះសរុប ៤៣២៥ គម្រោងក្នុងនោះ វិស័យកសិកម្មមាន ២៦២គម្រោង វិស័យអាជីវកម្ម ៥១៩ គម្រោង វិស័យវិស័យអប់រំ ៤៣៩ គម្រោង វិស័យសុខភាព ១១០៣ គម្រោង វិស័យភាពងាយរងគ្រោះ ១៧០ គម្រោង វិស័យបរិស្ថាន ៦៤៧ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១១៨៥ គម្រោង ទទួលបាន ការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២០៦៨ គម្រោង ស្មើ៤៨ ភាគរយ ដោយឡែក ស្រុកស្អាង គម្រោងស្នើឡើងសរុប ៣៨២ រួមមាន៖

វិស័យកសិកម្ម ៣១គម្រោង-វិស័យ អាជីវកម្ម ៥៥គម្រោង-វិស័យវិស័យអប់រំ ៤០គម្រោង-វិស័យសុខភាព ៨១គម្រោង-វិស័យភាពងាយរងគ្រោះ ២៦គម្រោង-វិស័យបរិស្ថាន ៥៤គម្រោង-វិស័យរដ្ឋបាល និងសន្តិសុខ ៩៥គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ចំនួន ២០៤គម្រោង ស្មើនឹង ៥៣%។


សូមជម្រាបផងដែរថា ជាលទ្ធផលក្នុងសិក្ខាសាលានេះ គម្រោងរបស់ស្រុកស្អាង ទទួលបានការគាំទ្រ ចំនួន ៣២៩គម្រោង លើ៤៤១គម្រោង ស្មើនឹង៧៥% ក្នុងនោះ ក្នុងគម្រោងទទួលបានការគាំទ្រ ចំនួន ២៧០គម្រោង លើ ៤៤១គម្រោងស្មើនឹង៦១% និងក្រៅគម្រោង ចំនួន ១០៥គម្រោង លើ ៤៤១គម្រោង ស្មើនឹង២៤%។











Previous Post Next Post
Breaking News