គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គណៈកម្មការព្រំដែនរួមកម្ពុជា(JBC)ស្នើឱ្យថៃរុះរើឧបករណ៍ដែលបានដាក់នៅតំបន់ទាំងឡាយចេញពីទឹកដីកម្ពុជា




តាមរយៈក្រសួងការបទេស និសហប្រតិបត្តិការអន្តរជាតិ គណៈកម្មការព្រំដែនរួមកម្ពុជានបានស្នើឱ្យភាគីថៃធ្វើការរុះរើឧបករណ៍ដែលដាក់រំលោភនៅក្នុងទឹកដីកម្ពុជាចេញវិញ ព្រោះទង្វើនេះជាសកម្មភាពបាន រំលោភលើការកសាង ទំនុកចិត្តគ្នា។នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា។

ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើក ឡើងថា ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសថៃកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពាជាតិកម្ពុជា បានប្រកាន់ភ្ជាប់ជានិច្ចនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានព្រមព្រៀង ដោយភាគីទាំងពីរ។

ឯកឧត្តមបានបញ្ជាក់ថា៖«យើងជឿជាក់ថាជាមូលដ្ឋានរឹងមាំបំផុតសម្រាប់ការកសាងសន្តិភាពយូរអង្វែងសម្រាប់អ្នកទាំងអស់គ្នា។ ចំពោះការចោទប្រកាន់របស់ភាគីថៃ កម្ពុជាបានរំលោភ ចូលទឹកដីរបស់ខ្លួននោះខ្ញុំសូមបញ្ជាក់ថាអគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួមកម្ពុជាឬហៅថាJBC កម្ពុជាតាមរយៈក្រសួងការបទេសកម្ពុជានៅថ្ងៃទី១៩សីហា ឆ្នាំ២០២៥ បានដាក់ ជំទាស់មួយចំពោះសកម្មភាពរបស់កងកំម្លាំងប្រដាប់អាវុធ ដែលបានដាក់ពង្រាយរបងខ្សែលួស បំពាក់សំណាញ់ខៅ្ម ដាក់កង់ឡាននៅតំបន់មួយចំនួននៅព្រំដែនក្នុងទឹកដីកម្ពុជា»។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថាក្នុងស្ថានការណ៍នេះគណៈកម្មការJBC កម្ពុជាបានស្នើឱ្យថៃរុសរើឧបករណ៍ទាំងអស់ចេញពីតំបន់ ទាំងឡាយចេញពីទឹកដីកម្ពុជាដែលបានរំលោភ ដោយថៃ។ យើងយល់ឃើញថា សកម្មភាពទាំងនេះបានរំលោភ លើការកសាងទំនុកចិត្តគ្នា។ ដូច្នេះកម្ពុជា អំពាវនាវនិងស្នើឱ្យថៃគោរពពេញលេញនូវកាតព្វកិច្ចរួមគ្នា និងកាតព្វកិច្ចអន្តរជាតិ ទាំងអស់ ៕ 

ក្រសួងព័ត៌មាន




Previous Post Next Post
Breaking News