គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋលេខាធិការមន្ទីរឃោសនាការនៃគណៈកម្មធិការខេត្តយូណាន ប្រទេសចិន ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងផ្សព្វផ្សាយនៃប្រទេសទាំងពីរ កម្ពុជា ចិន


 ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យគណៈប្រតិភូ ប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន ប្រទេសចិន ដឹកនាំដោយ ឯកឧត្តម ឆែ ស៊ាំងរ៉ុង អនុរដ្ឋលេខាធិការមន្ទីរឃោសនាការនៃគណៈកម្មធិការខេត្តយូណាន (ទទួលបន្ទុកកិច្ចការប្រចាំថ្ងៃ) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងផ្សព្វផ្សាយនៃប្រទេសទាំងពីរ កម្ពុជា ចិន បានកាន់តែល្អប្រសើរ រឹងមាំបន្ថែមទៀត ។

គណៈប្រតិភូអមដែលអញ្ជើញចូលជួប ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា នាឱកាសនេះ រួមមាន លោកស្រី ចាំងយីង អគ្គនាយករងនៃទូរទស្សន៍ខេត្តយូណាន, លោក ជាំង លី ប្រធានអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិនៃមន្ទីរឃោសនាការនៃគណៈកម្មធិការខេត្តយូណាន , លោកស្រី ឈួ តុងហ័រ ប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន, លោក ឆឹង ឈីង នាយករងនៃនាយកដ្ឋានផ្សព្វផ្សាយនិងវិភាគបណ្តាញរបស់ការិយាល័យគណកម្មាធិការសុវត្ថិភាពព័ត៌មានខេត្តយូណាន។

គណៈប្រតិភូខេត្តយូណាន ទាំងអស់ខាងលើនេះ គឺបានអញ្ជើញមកចូលរួមក្នុងកម្មវិធី «Colorful Chasing the Moon, Deep Neighborly Affection» រៀបចំឡើងដោយក្រសួងព័ត៌មាន និងនាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការខេត្តយូណាន នៃបក្សកម្មុយនីសចិន នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ៕

ទទក








Previous Post Next Post
Breaking News