គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ភូមិចំនួន១២ ក្នុងស្រុកកោះធំ ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ជូនបងប្អូនប្រជាពលរដ្ឋមកពិនិត្យពីភាពត្រឹមត្រូវពិតប្រាកដលើទិន្នន័យក្បាលដីរបស់ខ្លួន


ខេត្តកណ្តាល៖ ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ គឺជាព័ត៌មានជាក់លាក់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងឡាយដែលមានក្បាលដីនៅក្នុងតំបន់នេះ សូមមកពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួនថាតើត្រឹមត្រូវពិតប្រាកដដែរឬទេបើមានកំហុសឆ្គងដោយប្រការណាមួយ សូមរាយការណ៍មកមន្ត្រីដែលនៅប្រចាំការដើម្បីកែតម្រូវ ឱ្យមានភាពត្រឹមត្រូវពិតប្រាកដ នេះគឺជាការថ្លែងរបស់លោក ទៀង កុស្សារៈ អនុប្រធានមន្ទីឬរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ក្នុងពិធីបិទ្យផ្សាយជាសាធារណៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន១២ភូមិ គឺភូមិព្រែកតាដួង ភូមិព្រែកយាយហាយ ភូមិកំពង់សំបូរលើ ភូមិកំពង់សំបូរក្រោម ភូមិកំពង់ស្វាយលើ ភូមិកំពង់ស្វាយ កណ្តាល ភូមិកំពង់ស្វាយក្រោម ភូមិព្រែកថ្មី ភូមិចាមលើ ភូមិព្រែកតាហ៊ីង ភូមិព្រែកធន និងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ស្មើនឹង១២,១០៦ក្បាលដី ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។ 


លោកអនុប្រធានមន្ទីរ បានអោយដឹងទៀតថា៖ ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តបច្ចកោកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។ 


លោកបានបន្ថែមថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធនេះមានរយៈពេល១៥ថ្ងៃដើម្បីអោយប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីក្នុងតំបន់វិនិច្ឆ័យ មកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនអោយបានត្រឹមត្រូវហើយប្រសិនបើមិនទាន់ត្រឹមត្រូវអាចប្តឹង ជំទាស់ដើម្បីសើរើពិនិត្យមើលឡើងវិញ ដូចជាឈ្មោះ ព្រំប្រទល់ក្បាលដី ប្រភេទទ្រព្យជាដើម។ 


លោកបានបញ្ជាក់ថា៖ ការបិទផ្សាយជាសាធារណៈនាពេលនេះ គឺដើម្បីទុកឱកាសអោយបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធមកពិនិត្យនូវទិន្នន័យអោយបានត្រឹមត្រូវ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទទ្រព្យ បើមានកំហុសឆ្គងដោយប្រការណាមួយបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ហើយការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដីនឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ និងទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។ 


លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា៖ការបិទផ្សាយនៃការចុះបញ្ចីដីធ្លី ក្នុងភូមិទាំង១២នេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក្នុងជីវភាពរស់នៅ និងបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើ ប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទួលបាន។ 


លោក ឆែ វណ្ណឌី​ អភិបាលស្រុកកោះធំ បានលើកឡើងថា៖ ការបិទផ្សាយនូវទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ក្នុងស្រុកកោះធំ នាពេលនេះគឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយដែលប្រុងនឹងកើតឡើង។ ការចុះបញ្ជីដីធ្លី មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី និងបានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ហើយទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ។ 


ជាមួយគ្នានេះ លោក អភិបាលស្រុក បានថ្លែងការសាទរ និងអរគុណចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ ព្រោះការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះមានសារៈប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ ទាំងការគ្រប់គ្រង និងការប្រើប្រាស់ ជាពិសេសអំឡុងពេលដែលក្នុងមូលដ្ឋានក៏ដូចប្រទេសជាតិទាំងមូល កំពុងអភិវឌ្ឍ ដែលចាំបាច់ត្រូវមានប្លង់កម្មសិទ្ធិច្បាស់លាស់៕










Previous Post Next Post
Breaking News