គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

វគ្គបណ្តុះបណ្តាលស្តីពី" វិធីសាស្ត្រ និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅខេត្តកណ្តាល


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ (អ.ដ.ក) បានបើកវគ្គបណ្តុះបណ្តាលស្តីពី" វិធីសាស្ត្រ និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅខេត្តកណ្តាល។ 


ឯកឧត្តម ខុនសេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលនាថ្ងៃនេះគឺសំដៅលើសិក្ខាកាម ដែលជាអ្នកពាក់ព័ន្ធមានតម្រូវការក្នុងការងារដោះស្រាយវិវាទដីធ្លីតាម បណ្តាក្រុង ស្រុក ដែលរដ្ឋបាលខេត្តបានបែងចែកតាមក្រុង ស្រុកនីមួយៗ និងត្រូវបានទទួលការបណ្តុះបណ្តាល បន្ថែមសម្រាប់ការងារខាងលើនេះ។ 


ឯកឧត្តមបន្តថា៖ កិច្ចការងារខាងលើនេះ រដ្ឋបាលខេត្តកណ្តាលចុះអនុស្សរណៈនៃការ យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគីសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និង ភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅខេត្តកណ្តាល។ 


ឯកឧត្តមបានបន្ថែមទៀតថា៖ រដ្ឋបាលខេត្តកណ្តាល គឺជាខេត្តគោលដៅមុនគេបង្អស់ ដែលបានចុះអនុស្សារណៈខាងលើ និងក៏ជាខេត្ត ដែលពោរពេញទៅដោយ ស្ថានភាពនៃការផ្តល់សេវាខ្ពស់ និងច្រើនហើយក៏មានគ្រប់ រាល់បញ្ហាជាច្រើនដែលរដ្ឋបាលបានជួបនាពេលកន្លង ដែលជាចំណុចល្អដែលត្រូវអនុវត្តលើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សារវិវាទ។ 


ឯកឧត្តមបានបញ្ជាក់ទៀតថា៖ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ

តុលាការ ដែលហៅកាត់ថា (អ.ជ.ក.) នេះ ពិតជាសារៈសំខាន់ណាស់ គឺជាយន្តការបំពេញបន្ថែមមួយ ទៀតលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋានរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅ តាមតុលាការផងដែរ។ 


លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អាជ្ញាធរ ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាល នាឱកាសនេះ គឺកើតចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្តាល ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះ សម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ស្នើសុំឱ្យ លោក លោកស្រី ខិតខំធ្វើការយកចិត្តទុកដាក់ ចូលរួមក្រែបយកចំណេះជំនាញសម្រុះសម្រួលវិវាទនេះ ខ្ញុំក៏ស្នើសុំឱ្យ លោក លោកស្រី ធ្វើការ ចែករំលែកនូវបទពិសោធន៍ និងបញ្ហាប្រឈមចំពោះការអនុវត្តជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ ខ្លួន ដើម្បីជាការចែករំលែកនូវចំណេះដឹង ចំណេះធ្វើ ក៏ដូចជាមូលដ្ឋានសម្រាប់ អ.ដ.ក. ក្នុង ការសិក្សា រៀបចំ និងដាក់ចេញនូវសេចក្តីណែនាំ គោលនយោបាយ ឬបទដ្ឋានគតិយុត្តគាំទ្រដល់ការអនុវត្តយន្តការនេះនាពេលអនាគត និងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។ 


លោកជំទាវបានបន្តថា៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តកំណែទម្រង់យុត្តិធម៌ និងតុលាការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងគោលបំណង ដើម្បីពង្រឹងវិធីសាស្រ្តផ្សេងៗ សម្រាប់ការដោះស្រាយវិវាទ នៅថ្នាក់ឃុំ/ សង្កាត់ ស្រុក/ ខណ្ឌ ខេត្ត/ក្រុង រហូតដល់ថ្នាក់ជាតិ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬវិធីសាស្ត្រ ក្នុងការដោះស្រាយវិវាទ ដែលគូភាគីនៃវិវាទ អាចធ្វើការជ្រើសរើសការដោះស្រាយវិវាទរបស់ខ្លួន ក្រៅប្រព័ន្ធតុលាការ។ 


លោកជំទាវបានបញ្ជាក់ទៀតថា៖ ផ្អែកតាម លទ្ធផលលើការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ កន្លងមក អ.ជ.ក. ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ពិសេស ការសាទរពីប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់ពួកគាត់ផងដែរ។ បើគិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, អ.ដ.ក. បានចាត់ការសំណុំរឿងសរុបបាន ចំនួន ៤ ករណី ក្នុងចំណោមសំណុំរឿង ដែលទទួលបាន សរុបចំនួន ១៣ ករណី។ ក្នុងនោះសំណុំរឿងចំនួន ៥ ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ និងបានឈានទៅដល់ការចេញ “កំណត់ហេតុព្រមព្រៀងបញ្ចប់ វិវាទ, សំណុំរឿងចំនួន ៤ ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច ឬខុស លក្ខខណ្ឌនៃការធ្វើបណ្ដឹង, សំណុំរឿងចំនួន ៤ ករណី ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការ សម្រុះ សម្រួល និងដោយឡែកសំណុំរឿងចំនួន៤ ករណី កំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក.៕











Previous Post Next Post
Breaking News