គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មន្ទីរកិច្ចការនារីខេត្តកណ្ដាល រៀបចំវេទិកាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” នៅស្រុកលើកដែក


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តកណ្ដាល សហការជាមួយ ក្រុមការងារយេនឌ័រខេត្ត និងរដ្ឋបាលស្រុកលើកដែក បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” ក្រោមអធិបតីភាព លោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល ដែលវេទិកានេះប្រារព្ធធ្វើនៅបរិវេណវរត្តជោតិការាម ហៅវត្តក្អមសំណរ ស្ថិតនៅឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។


មានប្រសាសន៍ក្នុងវេទិកា លោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ គឺដើម្បីពង្រឹង ថែរក្សា ការពារវប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិ ក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ប្រកបដោយសុភមង្គល សំដៅបំផុសស្មារតីឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សចេះអប់រំខ្លួនឯង យល់ដឹងកាន់តែច្បាស់ពីតម្លៃពិត នៃទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សីលធម៌ សុជីវធម៌ ដ៏ល្អផូរផង់របស់ខ្មែរយើង ហើយក៏មិនចង់ឃើញប្អូនៗយុវវ័យ សិស្សានុសិស្ស ប្រជាពលរដ្ឋខ្មែរយើងមួយចំនួន មានការភ្លើតភ្លើន ហួសហេតុនាំឱ្យប្រាសចាកពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសីលធម៌សង្គមឡើយ។

លោកជំទាវ អភិបាលរងខេត្ត បន្តថា៖ ការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ជាវេទិកាដ៏សំខាន់មួយដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស ដើម្បីប្រកាន់ភ្ជាប់ពីតម្លៃ សីលធម៌ សុជីវធម៌ វប្បធម៌ អរិយធម៌ ដ៏ផូរផង់ ដ៏វិសេសវិសាល ដែលបានបន្សល់ទុកពីបុព្វបុរសយើង នូវមរតកថ្លៃថ្លាដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ។ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរនេះ ក៏ជាការជំរុញ ការផ្សព្វផ្សាយលើកកម្ពស់មនសិការ និងស្មារតីចូលរួម និងទទួលយក នូវចំណេះដឹងសំដៅ ជំរុញការគោរព ថែរក្សា អភិរក្ស ដើម្បីសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។

លោកជំទាវ អភិបាលរងខេត្ត មានជំនឿថា បន្ទាប់ពីវេទិការនេះ លោក លោកស្រី និងសិស្សានុសិស្ស ដែលប្រកាន់នូវសីលធម៌ល្អក្នុងការរស់នៅ សូមបន្ត ហើយអ្នកដែលគិតថាមិនទាន់បានអនុវត្តស្របតាមតម្លៃនៃសង្គម សូមខិតខំឆ្លុះបញ្ចាំង និងកែប្រែឥរិយាបថរបស់ខ្លួនឱ្យបានល្អ និងចូលរួមលើកកម្ពស់សីលធម៌ទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមប្រកបដោយសតិសម្បជញ្ញៈខ្ពស់ សំដៅសម្រេចឱ្យបាននូវចក្ខុ    វិស័យរបស់រាជរដ្ឋាភិបាល ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះផងដែរ លោកជំទាវ អភិបាលរងខេត្ត បានអំពាវនាវដល់អាជ្ញាធរ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល សូមពង្រឹង និងបង្កើនកិច្ចសហការក្នុងការអប់រំអំពីសីលធម៌ និងសុជីវធម៌ដល់កូនៗ សិស្ស និស្សិត និងយុវជនទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ រួមទាំងការបន្តលើកកម្ពស់ការគោរពសីលធម៌ តម្លៃស្ត្រី សេចក្តីថ្លៃថ្នូរ ក្នុងគ្រួសារ និងសង្គមខ្មែរ។ បណ្តុះ ទម្លាប់មានសីលធម៌ គុណធម៌ និងសុជីវធម៌ និងទម្លាប់គោរពច្បាប់និងវិន័យ។









Previous Post Next Post
Breaking News