គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

វីរៈកងទ័ពជួរមុខ នៅស្រុកលើកដែក ខេត្តកណ្ដាល ដែលរងរបួសដោយអំបែងគ្រាប់ ក្នុងពេលប្រយុទ្ធការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ថៃ នៃការផ្ទុះអាវុធរយៈពេល ៥ ថ្ងៃ ៤យប់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


វីរៈកងទ័ពជួបមុខប្រចាំនៅសមរភូមិអូស្មាច់ ក្នុងខេត្តឧត្តរមានជ័យ បានរងរបួសជើងដោយអំបែងគ្រាប់ ក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ថៃនាពេលកន្លងមក បានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ រួចបន្តព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប និងបន្តសម្រាកព្យាបាលនៅភ្នំពេញ និងទើបត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់មកផ្ទះនាពេលថ្មីៗនេះ បន្ទាប់ពីរបួសមានការធូរស្រាល នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល  និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងជាហិរញ្ញឹកសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្ដល់ជូនវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅស្រុកលើកដែក ខេត្តកណ្ដាល។


ក្នុងឱកាសសួរសុខទុក្ខនេះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង  បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។

លោកជំទាវ ស្រ៊ុន ស្រីនាង បានថ្លែងកោតសរសើរដល់ភាពក្លាហានរបស់វរៈកងទ័ពជួរមុខ ដែលបានខិតខំការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ក្នុងការប្រយុទ្ធប្រឆាំងជាមួយការឈ្លានពានរបស់សៀម សកម្មភាពទាំងនេះ យើងទាំងអស់គ្នានៅជួរក្រោយ ពិតជាស្ញប់ស្ញែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរកងទ័ពយើងទាំងអស់ ដែលអង់អាចក្លាហាន ការពារនូវបូរណភាពទឹកដី ទប់ទល់ការឈ្លានពានពីសៀម ហើយយើងទាំងអស់គ្នា និងចងចាំមិនភ្លេចនូវគុណូបការៈដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានរបស់វីរៈកងទ័ពរបស់យើង។ ភាពអង់អាចក្លាហានរបស់បងប្អូនវិរៈកងទ័ពយើង បានឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនយ៉ាងស្វាហាប់ ក្នុងនាមយើងជាអ្នកនៅសមរភូមិក្រោយ នៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួមការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ដោយមិនឱ្យកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមមុខ នៅឯកោទេ ពោលគឺមានតែទទួលបានការគោរព ដឹងគុណនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងគិតគូរយកចិត្តទុកដាក់ដល់ក្រុមគ្រួសារ និងវីរៈកងទ័ពរបស់យើង អោយទទួលបានភាពកក់ក្តៅ ដើម្បីជាកម្លាំងចិត្តទប់ទល់សត្រូវឈ្លានពាន។

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ មី ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ។





Previous Post Next Post
Breaking News