គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ឃាត់ម្ចាស់ផ្ទះធ្វើកិច្ចសន្យានិងទំនិញ៧មុខត្រូវបានដុតកម្ទេចចោល


ខេត្តបន្ទាយមានជ័យ ÷កម្លាំងអាវុធហត្ថស្រុក ម៉ាឡៃ ដឹកនាំដោយវរសេនីយ៍ត្រី តាំង សុខ ហេង បានសហការជាមួយគណៈបញ្ជាការ ឯកភាព លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ និងមានការ

ចូលរួមពីកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃយោធាកងពលតូចលេខ ៥៣ លោកសួង សៅ មេបញ្ជារការ នគបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ វេលាម៉ោង៨:២៥ នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥បានចុះដកហូតអីវ៉ាន់(ទំនិញ)ស្តុកទុកនៅផ្ទះមួយកន្លែងដែលឈ្មួញយកឆ្លងដែនមកពីប្រទេសថៃ ដោយខុសច្បាប់ ៕

ស្ថិតនៅចំណុចភូមិក្បាលស្ពានឃុំម៉ាឡៃ ស្រុកម៉ាឡៃ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង សមត្ថកិច្ចបានឲ្យដឹងថា

- ម្ចាស់ផ្ទះឈ្មោះសង នី ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។កម្លាំងសមត្ថកិច្ចបន្តឲ្យដឹងគេថា អីវ៉ាន់ដកហូតចំនួន៧មុខរួមមាន÷

១- ថ្នាំក្អកចំនួន ១២កេស

២- នំចាប់ហួយចាប់ឆាយចំនួន៣កេស

៣- ឡេចំនួន ៣កេស

៤ - ថ្នាំប៉ូវពោតចំនួន ៤កេស

៥ - ថ្នាំបាញ់ស្មៅចំនួន ៣កេស

៦- ម្សៅសាន ចំនួន ៣ កញ្ចប់

៧- ថ្នាំសម្លាប់សត្វល្អិតចំនួន ១០កេស

 ក្រោយពីការសាកសួរម្ចាស់ផ្ទះ គាត់ពិតជាបានជួលឱ្យឈ្មួញដាក់អីវ៉ាន់ខុសច្បាប់ឆ្លងដែនមកពីប្រទេសថៃពិតប្រាកដមែន។

បច្ចុប្បន្ន ម្ចាស់ផ្ទះត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំ និងបញ្ឈប់និងអនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានវិញ។

រីឯវត្ថុតាងទាំង ៧មុខត្រូវបានគណៈបញ្ជាការយកទៅបំផ្លាញចោលទាំងអស់។











Previous Post Next Post
Breaking News