គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពទូទៅមណ្ឌលសុខភាពសំរោងធំ និងពិនិត្យការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពសំរោងធំ ស្រុកកៀនស្វាយ


ខេត្តកណ្តាល៖ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅមណ្ឌលសុខភាពសំរោងធំ និងពិនិត្យការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ដើម្បីពិនិត្យស្ថានភាពទូទៅមណ្ឌលសុខភាពសំរោងធំ និងពិនិត្យការងារគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ  សោភ័ណ្ឌភាពបរិស្ថាន អនាម័យ និងពិនិត្យការរៀបចំកិច្ចការត្រៀមលក្ខណៈសម្បត្តិតាមសូចនាករសំខាន់ៗ ទាំង៨ ក្នុងការចូលរួមប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលថ្នាក់ជាតិ។ 

    

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា៖ ការចុះពិនិត្យនេះគឺដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខភាព និងការបណ្តុះបណ្តាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ 


ឯកឧត្តមអភិបាលខេត្ត បន្តថា៖ មណ្ឌលសុខភាព គឺជាកន្លែងការផ្ដល់សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ និងអ្នកជំងឺ គឺត្រូវតែរក្សានូវអនាម័យខ្ពស់ក្នុងការពិនិត្យព្យាបាលពីអ្នកជំងឺទៅអ្នកជំងឺម្នាក់ ការបង្ការការឆ្លងរោគនានា ដូច្នេះអនាម័យនៅតែជាភាពចម្បងមួយដែលអាចធ្វើឱ្យប្រជាពលរដ្ឋកាន់តែជឿទុកចិត្ដបន្ថែម។ 


ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ មណ្ឌលសុខភាព មានសោភ័ណភាពស្អាត និងការរៀបចំតុបតែងក្នុងបរិវេណជុំវិញមណ្ឌល ពិសេសមានអនាម័យល្អគ្រប់ទីតាំងដែលខ្លួនបម្រើសេវាជូនប្រជាពលរដ្ឋ កន្លែងអ្នកជំងឺចូលទៅទទួលសេវា ហើយបុគ្គលិកសុខាភិបាលមានភាពរួសរាយរាក់ទាក់ និងមានសមត្ថភាព ។ 


ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលនៃមណ្ឌលសុខភាពសំរោងធំ ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ និងស្មារតីសាមគ្គីភាពផ្ទៃក្នុង។ 


សូមបញ្ជាក់ថា៖ មណ្ឌលសុខភាពសំរោងធំ ជាជ័យលាភីលេខ១ ថ្នាក់ស្រុក និងបានជាប់ជ័យលាភីឆ្នើមក្នុងចំណោម Top២ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យសុខាភិបាល៕











Previous Post Next Post
Breaking News