គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមទស្សនាការសម្តែងទស្សនីយភាពល្ខោនបាសាក់ រឿង កែវ មុន្នីរតនា ធីតាមុខសេះ


ភ្នំពេញ÷ ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញចូលរួមទស្សនាការសម្តែងទស្សនីយភាពល្ខោនបាសាក់ រឿង កែវ មុន្នីរតនា ធីតាមុខសេះ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ នៅសាលមហោស្រពនៃសាលាមធ្យមវិចិត្រសិល្បៈ។


ទស្សនីយភាពល្ខោនបាសាក់ រឿង កែវ មុន្នីរតនា ធីតាមុខសេះ ត្រូវបានសហកាតរៀបចំដោយសាលាមធ្យមវិចិត្រសិល្បៈ និងសមាគមសិល្បករកម្ពុជា។  


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា សកម្មភាពអញ្ជើញចូលរួមដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវបណ្ឌិតស្ត្រីទី១ គឺជាការលើកទឹកចិត្តដល់សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ ទាំងអស់អោយកាន់តែមានកំលាំងចិត្ត និងជាការជួយលើកកម្ពស់នូវទម្រង់សិល្បៈខ្មែរទាំងឡាយដែលកំពុងប្រឈមនឹងការបាត់បង់។

រូបថត៖"AKP" ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ











Previous Post Next Post
Breaking News