1. ខ្វះការអប់រំលើច្បាប់ចរាចរណ៍៖ អ្នកបើកបរមួយចំនួនមានការយល់ដឹងតិចតួចអំពីច្បាប់ចរាចរណ៍ និងស្លាកសញ្ញា។ នេះបណ្តាលឱ្យមានការបំពានជាញឹកញាប់ រួមទាំងការមិនអើពើនឹងផ្លាកសញ្ញាចរាចរណ៍ និងការបើកបរមិនប្រុងប្រយ័ត្ន។
2. ទំនុកចិត្ត និងតម្លាភាព៖ ប្រជាពលរដ្ឋជាច្រើនមិនទុកចិត្តលើប៉ូលីសចរាចរណ៍ ដោយជឿថាការអនុវត្តច្បាប់ច្រើនតែធ្វើឡើងតាមអំពើចិត្ត ឬដោយហេតុផលលុយ ជាជាងផ្តោតលើសុវត្ថិភាព។ នៅពេលដែលប្រជាពលរដ្ឋខ្វះភស្តុតាង (ឧ.ទា វីដេអូកាមេរ៉ា) ពួកគេមានអារម្មណ៍ថាគ្មានអំណាចក្នុងការប្រឈមនឹងការផាកពិន័យ ឬការធ្វើបាបដែលមិនត្រឹមត្រូវ និងការបញ្ឍប់លើបុគ្គលដែលមានអំណាច ឬមានឥទ្ធិពលក្នុងសង្គម ជារឿយៗវាបង្កឱ្យមានការអាក់អន់ចិត្តក្នុងចំណោមសាធារណជន។
3. អំពើពុករលួយ និងការទូទាត់ក្រៅផ្លូវការ៖ ប្រជាពលរដ្ឋជាច្រើនរាយការណ៍ថាត្រូវបានប៉ូលីសចរាចរណ៍បញ្ឈប់មិនមែនដោយហេតុផលសុវត្ថិភាពទេ ប៉ុន្តែគឺជាការបង់ប្រាក់ក្រៅផ្លូវការ នេះធ្វើឱ្យខូចទំនុកចិត្តសាធារណៈជន និងលើកទឹកចិត្តឱ្យមានការមិនគោរពច្បាប់ចរាចរណ៍។
4. កង្វះគណនេយ្យភាព៖ មន្ត្រីចរាចរណ៍មួយចំនួនកម្រទទួលខុសត្រូវចំពោះការបំពានអំណាចរបស់ពួកគេ ឬអំពើពុករលួយ។ ពលរដ្ឋតែងមានអារម្មណ៍ថាត្រូវបានគេធ្វើបាប មិនទុកចិត្តប្រព័ន្ធគ្រប់គ្រង់ដើម្បីរាយការណ៍ពីការប្រព្រឹត្តខុសរបស់មន្ត្រីចរាចរណ៍មួយចំនួន។
ដើម្បីបញ្ចប់វិវាទបញ្ហាចរាចរណ៍នៅក្នុងសង្គមកម្ពុជា រដ្ឋាភិបាលគួរបញ្ឍប់ការចែកភាគលាភដែល ប្រមូលបានពីការផាកពិន័យនានា ដាក់ចូលជាថវិកាជាតិ និងតំឡើងប្រាក់បាវត្តបន្ថែមដល់មន្ត្រីអនុវត្តច្បាប់។



