គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សិក្ខាសាលាស្តីពី “ការលើកកម្ពស់ការពង្រឹងសុវត្ថិភាពទេសចរណ៍”នៅខេត្តកណ្តាល


ខេត្តកណ្តាល៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការពង្រឹងសុវត្ថិភាពទេសចរណ៍”នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ថា៖ សន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរគឺជាបញ្ហារួមមួយដែលយើងត្រូវចូលរួមទាំងអស់គ្នាចាប់ពីស្ថាប័នមានសមត្ថកិច្ច អ្នកផ្តល់សេវាកម្មទេសចរណ៍ រហូតដល់សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាភ្ញៀវទេសចរណ៍ ទទួលបានសុវត្ថិភាពល្អ និងមិនមានប្រព្រឹត្តល្មើស ច្បាប់នៅក្នុងអំឡុងពេលស្នាក់នៅ ព្រះរាជាណាចក្រកម្ពុជា។ 


ឯកឧត្តមបានបន្តថា៖ ការគិតគូរការលើកកម្ពស់ការពង្រឹងសុវត្ថិភាពទេសចរណ៍ គឺជាការបំពេញកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមជាម្ចាស់ផ្ទះ ក្នុងន័យដើម្បីផ្តល់ភាពកក់ក្តៅ ក៏ដូចជាធ្វើឲ្យភ្ញៀវទេសចរណ៍មានទំនុកចិត្តខ្ពស់ក្នុងពេលធ្វើដំណើរកម្សាន្តនៅកម្ពុជា។ នៅពេលភ្ញៀវទេសចរណ៍មានការជឿជាក់ មានទំនុកចិត្ត និងភាពកក់ក្តៅ ភ្ញៀវទេសចរណ៍នឹងមានភាពពេញចិត្ត ហើយទទួលបានបទពិសោធន៍ល្អនៅក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ដែលជាបច្ច័យដ៏សំខាន់ក្នុងការបង្កើនភាពទាក់ទាញដល់គោលដៅទេសចរណ៍កម្ពុជា និងចូលរួមចំណែកការពារមុខមាត់ និងកេរ្តិ៍ឈ្មោះប្រទេសជាតិរបស់យើងផងដែរ។ 


ឯកឧត្តមបានបន្ថែមថា៖ តាមរយៈសិក្ខាសាលានៅថ្ងៃនេះ បងប្អូនសិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មី ដែលជួយពង្រឹង និងពង្រីកការយល់ដឹងកាន់តែទូលំទូលាយ ដើម្បីចូលរួមចំណែកកាន់តែច្រើនក្នុងការលើកកម្ពស់សុវត្ថិភាពភ្ញៀវទេសចរណ៍ ក្នុងគោលដៅរួមមួយ ដើម្បីបង្កើនភាពទាក់ទាញ ភាពជឿទុកចិត្ត និងភាពពេញចិត្ត របស់ភ្ញៀវទេសចរណ៍ ដែលទាំងនេះគឺជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ របស់យើងប្រកបដោយភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ។ 


ឯកឧត្តមបានបន្តទៀតថា៖ យើងទាំងអស់ដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានតួនាទីរៀងៗខ្លួន ក្នុងការចូលរួមរក្សាកិត្តិនាមកម្ពុជា និងជួយឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ដូចនេះកត្តាសន្តិសុខ និងសុវត្ថិភាពទេសចរណ៍ គឺជាកត្តាមិនអាចខ្វះបានដើម្បីជួយឱ្យកម្ពុជាជាគោលដៅទេសចរណ៍ល្បីល្បាញ និងមានភាពទាក់ទាញ់។ 


ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ក្រសួងទេសចរណ៍ក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យនេះឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបន្តអនុវត្តផែនការមេអភិវឌ្ឍន៍ ទេសចរណ៍សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងបានដាក់ចេញ យុទ្ធនាការជាបន្តបន្ទាប់ក្នុងន័យពង្រឹងកម្ពុជា ជាគោលដៅទេសចរណ៍ស្អាត បៃតង និងមានសុវត្ថិភាព ដែលមិនត្រឹមតែចូលរួមដល់ការលើកកម្ពស់គុណភាពសេវាកម្ម និង ផលិតផលទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងចូលរួមលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា និងឧត្តមភាពប្រកួតប្រជែងនៅក្នុងតំបន់ និងសកលលោកផងដែរ។លើសពីនេះ ក្រសួងទេសចរណ៍បានបន្តអភិវឌ្ឍវិស័យទេសចរណ៍ស្របតាម ទិសស្លោកសំខាន់ៗរួមមាន ទី១៖ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍” ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទី២៖ “ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព” ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទី៣៖ “ម្នា ក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ដែលជាពាក្យស្លោករបស់មហាគ្រួសារ ក្នុងវិស័យទេសចរណ៍ សំដៅជំរុញកំណើនទេសចរណ៍ និងប្រែក្លាយកម្ពុជាជាគោលដៅ ទេសចរណ៍សកលឈានមុខមួយ ប្រកបដោយភាពសម្បូរបែបពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ដើម្បីបង្កើត និងបង្កើនឱកាសការងារជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ 


ថ្លែងក្នុងសិក្ខាសាលាស្តីពី ការលើកកម្ពស់ការពង្រឹងសុវត្ថិភាពទេសចរណ៍”ឯកឧត្តម គ្រុយ ម៉ាឡែន​ អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ខេត្តកណ្តាល ទទួលបានភ្ញៀវទេសចរណ៍ ដែលមកកម្សាន្ត តាមបណ្តារមណីយដ្ឋាននានា មានចំនួនសរុប ១,២៨៣, ០៦៤នាក់ ក្នុងនោះមាន ៖

ទេសចរជាតិមានចំនួន ១,២៦៦,៨១៨នាក់ ប្រៀបធៀបនឹងរយៈពេល ៩ខែ ឆ្នាំ២០២៤ មានការថយចុះ ៥២៥,៣៧០នាក់ ស្មើ ២៩,៣១%។

ទេសចរអន្តរជាតិមានចំនួន ១៦,២៤៦នាក់ ប្រៀបធៀបនឹងរយៈពេល ៩ខែ ឆ្នាំ២០២៤ មានការកើនឡើង ៣,២៧២នាក់ ស្មើ ២៥,២១%។ 


ឯកឧត្តមអភិបាលរងខេត្តបានបន្ថែមថា៖ ខេត្តកណ្តាល មានសេវាកម្មទេសចរណ៍គ្រប់ប្រភេទសរុបចំនួន ៦១៥កន្លែង ដែលបានសុំអាជ្ញាបណ្ណនៅច្រកចេញចូលតែមួយក្រុង-ស្រុក និងខេត្ត និងមានកម្លាំងពលកម្មបម្រើការងារសរុបចំនួន ៣,៤៦១នាក់ ក្នុងនោះស្ត្រីមានចំនួន ២,៣២៥នាក់។ 












ឯកឧត្តមបានបញ្ជាក់ទៀតថា៖ទេសចរណ៍មានសុវត្ថិភាព គឺជាមូលដ្ឋានដំបូងដ៏សំខាន់មួយក្នុងការធានាបានភាពកក់ក្តៅនិងភាពពេញចិត្តរបស់អ្នកទេសចរណ៍នឹងបានលើកទឹកចិត្តឱ្យប្រតិបត្តិករទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីកសាងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរណ៍ ព្រមទាំងដើម្បីឱ្យការអភិវឌ្ឍទេសចរណ៍មាននិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។

Previous Post Next Post
Breaking News