គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបើកវគ្គហ្វឹកហ្វឺន ប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់គ្រឿង​ឋានន្តរសក្តិជូន នាយទាហាន. នាយទានរង នៅទីបញ្ជាការ​​​​​​​ តំបន់ប្រតិបត្តិការសឹករងកោះកុង


ខេត្តកោះកុង៖ នៅថ្ងៃទី ១ ខែ តុលា  ឆ្នាំ ២០២៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣មាន​រៀបចំពិធីបើកវគ្គហកវឹកហ្វឺន បំប៉នពង្រឹងសមត្ថភាពយោធា ឆ្នាំ២០២៥ ​ប្រកាសតែងតាំងផ្លាស់​ប្តូរមុខងារ និងបំពាក់​ឋានន្តរសក្តិជូន នាយទាហាន នាយទាហានរង  របស់ អង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ។

កម្មវិធីដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព​ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាកា​រ​យោធភូមិភាគទី៣ ។


​មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ  អ៊ុយ ហៀង  មេបញ្ជាកា​រ យោធភូមិភាគទី៣ បាន​ថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនកងទ័ពយើងដែលកន្លងមកបាន  ធ្វើ​ពលិកម្ម​​គ្រប់បែបយ៉ាង ឆ្លងកាត់​​​​គ្រោះ​​​ថ្នាក់ និងឧបស័គ្គ​គ្រប់ជំពូកដើម្បី​បុព្វហេតុការពារ​បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ  ។ ឯកឧត្តមបានរំលឹក​ឡើងវិញអំពីព្រឹត្តិការសំខាន់ថ្មីៗ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ​ដែលត្រូវបានរងនូវការឈ្លានពានពីសំណាក់ភាគីថៃមកលើ បូរណភាពទឹកដីកម្ពុជា ក្នុងនោះដែរ ដោយ​គោរព​តាម​បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ថ្នាក់លើ កងទ័ព អង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុងបានឈរជើង ការពារបូរណភាពទឹកដី  ប្រកបដោយ ឆន្ទៈស្នេហាជាតិមុះមុត អង់អាចក្លាហាន  និង ប្រកបដោយស្មារតី គោរពវិន័យ និងបទបញ្ជា​យ៉ាងម៉ឺងម៉ាត់ ។ បច្ចុប្បន្នកង​ទ័ព​យើងសហការជាមួយ អង្គភាពនានាឈរជើងការពារ បណ្តាមុខព្រួញ​ដែលទទួល​ខុសត្រូវបានយ៉ាងរឹងមាំ។

       .

ឯកឧត្តមក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហារង ដែលត្រូវបានប្រកាសតែងតាំងផ្លាស់​ប្តូរមុខងារ និងបំពាក់​ឋានន្តរសក្តិថ្មី ត្រូវខិត​ខំ​គោរពវិន័យ បទបញ្ជា របស់កងយោធពលខេមរភូមិន្ទ គោរពច្បាប់របស់រដ្ឋ និង បទ​បញ្ជា​ របស់ថ្នាក់លើ យកចិត្តទុកដាក់កសាងនិងពង្រឹងអង្គភាព  ពង្រឹងសាមគ្គីភាពផ្ទៃ​ក្នុងឲ្យបានរឹងមាំ ចូលរួមក្នុងចលនា បង្កបង្កើនផលនិងចិញ្ចឹមសត្វ ចេះ​ថែរទាំសុខភាពជាប្រចាំ ជាពិសេស​យកចិត្តទុកដាក់ចុះ​ជួយបងប្អូន​ប្រជាពលរដ្ឋ​ដែលជួប ការលំបាក ជួបគ្រោះធម្មជាតិ ជុំវិញមូលដ្ឋាន​ដែលអង្គភាព ​កំពុងឈរជើង ក្នុងកាលៈទេសៈបច្ចុប្បន្ន ។

.

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ការបើកវគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាពយោធា នាពេលគឺដើម្បីអោយយោធិនគ្រប់រូបកាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការំពេញភារកិច្ច ម្យ៉ាងវិញទៀតចំពោះប្អូនៗ ដែលទទួលបាននូវការផ្លាស់ប្តូរមុខងារ និង បំពាក់ឋានន្តរសក្តិថ្មីនៅពេលនេះ គឺជាការបង្កើននូវស្មារតីទទួល​ខុសត្រូវ​ខ្ពស់​បន្ថែមទៀតចំពោះ មុខងារ និង ភារកិច្ចថ្មី ដើម្បីឲ្យសក្តិសម​និងទំនុកចិត្ត​របស់ថ្នាក់ដឹកនាំ ដូច្នេះប្អូនៗត្រូវពង្រឹងគោលលជំហរ សតិអារម្មណ៍រឹងមាំ  ស្មោះត្រង់ដាច់ខាតចំពោះ  ជាតិ សាសនា  ព្រះមហាក្សត្រ  ចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាត ការធ្វើបដិវត្តន៍ពណ៌ របស់ពួកជនក្បត់​ជាតិ​មួយក្តាប់តូច ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល  ផ្តួលរំលំរបប​រាជានិយម​នៅកម្ពុជា ជាមួយនឹងការតស៊ូ ប្រយុទ្ធការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដើម្បីសុខសន្តិភាពជូនជាតិទាំងមូល .។













Previous Post Next Post
Breaking News