គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលខេត្តកណ្តាល អញ្ជើញពិនិត្យការធ្វើបទបង្ហាញ ការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» របស់ក្រុមការងារមនសិការពលរដ្ឋល្អ ខេត្តកណ្តាល


ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យការធ្វើបទបង្ហាញ ការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» របស់ក្រុមការងារមនសិការពលរដ្ឋល្អ ខេត្តកណ្តាលចំនួន២គម្រោងគឺ ទី១ ថ្នាក់រៀនត្រលប់ក្នុងបរិបទឌីជីថល និងទី២ ដោះសោរអំណានបំភ្លឺជីវិត ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។


បន្ទាប់ពីបានស្តាប់បទបង្ហាញរួមមក ឯកឧត្ដមអភិបាល បានផ្ដល់នូវមតិកែលម្អមួយចំនួន ទៅលើការធ្វើបទបង្ហាញរបស់បេក្ខជនទាំង២ក្រុម ដើម្បីយកទៅធ្វើការកែសម្រួលឱ្យបានល្អថែមទៀត។ ឯកឧត្ដមអភិបាល បានលើកទឹកចិត្តដល់បេក្ខជនទាំង ២ក្រុមត្រូវបន្តខិតខំហាត់សមឱ្យកាន់តែស្ទាត់ជំនាញទាំងកាយវិការ និងការនិយាយស្តី ត្រូវខិតខំពង្រឹងស្មារតីកុំឱ្យមានភាពភិតភ័យពេលឡើងធ្វើបទបង្ហាញក្នុង ពិសេសត្រូវខិតខំបង្ហាញឱ្យអស់ខ្លឹមសារដែលបានគ្រោងទុក សំដៅទទួលបានលទ្ធផលល្អ ក្នុងការប្រកួតប្រជែងនៅថ្នាក់ជាតិ។


នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពាក់ព័ន្ធទៅនិងការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន ដោយឯកឧត្តមអភិបាល បានស្នើដល់យុវជនសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ សូមកុំរំពឹងតែលើរាជរដ្ឋាភិបាល កងទ័ពជួរមុខ ក្នុងកិច្ចការការពារប្រទេសជាតិ ពីព្រោះពលរដ្ឋម្នាក់ៗសុទ្ធតែមានកាតព្វកិច្ចក្នុងការការពារបូរណភាពទឹកដីរបស់ប្រទេសជាតិយើងទាំងអស់គ្នា ទៅតាមលទ្ធភាពជាក់ស្ដែងដែលខ្លួនមាន។ ជាពិសេសអ្នកដែលចេះភាសាបរទេស ត្រូវចូលរួមផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពាន អំពើរំលោភបំពានរបស់ប្រទេសថៃ និងរូបភាពរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរពីការឈ្លានពានរបស់ប្រទេសថៃ ទៅកាន់អន្តរជាតិឱ្យបានផុលផុស ដើម្បីធ្វើឱ្យសំឡេងរបស់យើងចេញទៅខាងក្រៅបានច្រើន ឱ្យពិភពលោកបានដឹងថាកម្ពុជា ពិតជាអ្នករងគ្រោះពិតប្រាកដ។


លោក ភឹម ម៉ាដូណា អភិបាលរងស្រុកពញាឮ និងជាប្រធានគម្រោងខេត្ត ស្តីពីការអនុវត្តគម្រោង “កម្ពុជាក្នុងបេះដូងខ្ញុំ» ខេត្តកណ្តាល ឆ្នាំ២០២៥ បានបញ្ជាក់ថា ការវាយតម្លៃថ្នាក់ជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានសម្រេចជ្រើសរើសគម្រោង២ ដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមគម្រោងល្អទាំង៦ ដើម្បីក្លាយជាបេក្ខភាពតំណាងឱ្យ ខេត្តកណ្តាល ដែលក្នុងនោះរួមមាន ៖ គម្រោង «ថ្នាក់រៀនត្រលប់ក្នុងបរិបទឌីជីថល» និងគម្រោង «ដោះសោរអំណានបំភ្លឺជីវិត» គម្រោងទាំង២នេះ នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រនៅថ្នាក់ជាតិជាមួយនឹងគម្រោងនៃរាជធានី/ខេត្តទាំង ១១ផ្សេងទៀតនៅ មជ្ឈមណ្ឌល ម៉ានី អាគារ THE KAMPUS រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែ តុលា ឆ្នាំ២០២៥ និងប្រកាសជ័យលាភីគម្រោងឆ្នើម និងគម្រោងល្អ ប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។








Previous Post Next Post
Breaking News