គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំនព្វមាស និងទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៥

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំនព្វមាស និងទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមផងដែរ ពីរអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។


ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានកោតសរសើរ ដល់អាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ខ្ពស់ចំពោះពលករដែលបានត្រឡប់មកពីប្រទេសថៃ ដោយបានខិតខំជួយរកការងារ ព្រមទាំងបានផ្តល់ជូនឯកសារនានាជូនពួកគាត់ដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណគ្រួសារជាដើម ដោយឡែកចំពោះពលករមួយចំនួនតូច ដែលមិនទាន់មានឯកសារ និងមិនទាន់មានការងារធ្វើ ឯកឧត្តមកអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តខិតខំជួយសម្រួលដល់ពួកគាត់ឱ្យបានឆាប់រហ័ស ពោលគឺភារកិច្ចរបស់យើងគឺចប់ នៅពេលយើងបានផ្តល់ឯកសារ និងជួយរកការងារជូនពួកគាត់បានគ្រប់ៗគ្នា។


ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុង ត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ត្រូវផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកុមារ មនុស្សចាស់ កុំឱ្យកើតមានករណីលង់ទឹក ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំរៀបចំសន្ថិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានឱ្យបានល្អប្រសើរបំផុតទាំងមុន និងក្រោយពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ ជូនថ្នាក់ដឹកនាំ នាពេលខាងមុខនេះ។ កម្លាំងសមត្ថកិច្ចត្រូវទប់ស្កាត់សត្វពាហនៈកុំឱ្យឆ្លងកាត់ផ្លូវបរិវេនព្រលាន ជៀសវាងបង្កការរំខាន ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសត្រូវអប់រំណែនាំដល់ អ្នករកស៊ីដឹកភ្ញៀវទេសចរណ៍គ្រប់ប្រភេទឱ្យមានសុជីវធម៌ខ្ពស់ សូមកុំបង្កបញ្ហាការលំបាក និងបង្កការរំខាននានាដល់ភ្ញៀវទេសចរណ៍។ 


នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តទប់ស្កាត់ និងលុបបំបាត់បញ្ហាក្មេងទំនើង និងអំពើហិង្សាក្នុងគ្រួសារ ត្រូវបន្តខិតខំចលនាប្រឡងប្រណាំភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យទទួលបានលទ្ធផលល្អប្រសើរ ដោយត្រូវបន្តខិតខំបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន ខិតខំបំពេញឱ្យបានគ្រប់សូរចនាកររបស់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាងនេះទៅទៀតត្រូវខិតខំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដើម្បីបំផុសពួកគាតឱ្យមានការយល់ដឹង ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការធ្វើឱ្យភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រស់នៅប្រកបដោយភាពសុខសាន្ត។


មានប្រសាសន៍សំណេះសំណាលក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែលបានខិតខំ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋលេខាធិការ ថែមទាំងបានជំរុញដល់ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។


បើយោងតាមលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំនព្វមាស បទល្មើសព្រហ្មទណ្ឌថយ ៣៣ ករណី=១៣% (២២១/២៥៤ករណី) ក្នុងនោះ ៖ បទឧក្រិដ្ឋ ថយ ១ករណី=២% (៥២/៥៣ករណី) និងបទមជ្ឈិម ថយ ៣២ករណី=១៦% (១៦៩/២០១ករណី) បណ្តាលឱ្យរងគ្រោះសរុប ២៨០ នាក់ ស្រី ៨៨ នាក់ ក្នុងនោះស្លាប់ ១៣ នាក់ ស្រី ៤នាក់ របួសធ្ងន់ ៣២ នាក់ ស្រី ៥ នាក់ របួសស្រាល ៦៥ នាក់ ស្រី ២២ នាក់ និងអត់ រងរបួស ១៧០ នាក់ ស្រី ៥៧ នាក់ ម៉ូតូ ៣០ គ្រឿង រថយន្ត ១ គ្រឿង និងសម្ភារមាសប្រាក់មួយ ចំនួនទៀត។














Previous Post Next Post
Breaking News