គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពអគារសិក្សា និងការរៀបចំសោភ័ណ្ឌភាពបរិស្ថាន នៅសាលាបឋមសិក្សាពុកឬស្សី ស្រុកខ្សាច់កណ្ដាល និងសាលាបឋមសិក្សាព្រែកតាកូវ ក្រុងអរិយក្សត្រ


ខេត្តកណ្តាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពអគារសិក្សា និងការរៀបចំសោភ័ណ្ឌភាពបរិស្ថាន នៅសាលាបឋមសិក្សាពុកឬស្សី ស្រុកខ្សាច់កណ្ដាល និងសាលាបឋមសិក្សាព្រែកតាកូវ ក្រុងអរិយក្សត្រ ដើម្បីធ្វើការវាយតម្លៃទៅលើសូចនាករ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ដែលមានសក្តានុពលរបស់ខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៥ ។ សូមបញ្ជាក់ថា សាលាបឋមសិក្សាទាំង ២នោះគឺបានជាប់ចំណាត់ថ្នាក់ Top 5 ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យអប់រំ។


ថ្លែងក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្ដម គួច ចំរើន បានបញ្ចាក់ថា  វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបាន របស់ប្រទេសជាតិ ដូច្នេះលោកគ្រូ អ្នកគ្រូ គឺថ្នាលបណ្ដុះនូវធនធានមនុស្សថ្មី ធ្វើឱ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ មានចំណេះដឹង និងចំណេះធ្វើ មានក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរ គឺពិតជាបានកើតចេញពីការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូនេះហើយ។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ ចំពោះការខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង។ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលានីមួយៗ ត្រូវបន្តខិតខំបង្ហាត់បង្រៀនផ្ដល់ចំណេះដឹង ដល់សិស្សានុសិស្សប្រកបដោយគុណភាព និងត្រូវដឹកនាំសិស្ស ចូលរួមសម្អាតបរិស្ថានទាំងក្នុងសាលារៀន បន្ទប់រៀន តាមផ្ទះសំបែង និងទីសាធារណៈដើម្បីសុខភាព និងបរិស្ថានស្អាត។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះទៅពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ ស្ថិតក្នុងក្រុងអរិយក្សត្រ ដោយឯកឧត្តមបានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវគិតគូរដោះស្រាយបញ្ហាប្រឈមចំពោះផ្លូវទាំង ២ខ្សែនេះ ឱ្យបានឆាប់រហ័ស សំដៅជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព និងមានសោភ័ណ្ឌភាព។










Previous Post Next Post
Breaking News