គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ រងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ នៅស្រុកកៀនស្វាយ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ សាខាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ ក្នុងភូមិកោះប្រាក់ និងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅទីទួលសុវត្ថិភាពក្នុងបរិវេណវត្តកោះប្រាក់ ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។


ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍សំណេះសំណាល និងនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំេពោះគ្រួសាររងគ្រោះទាំងអស់ ដោយក្ដីនឹករលឹក និងអាណិតអាសូរជាពន់ពេក។ ឯកឧត្តមបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាមួយគ្នានេះផងដែរ សម្តេចតែងបានណែនាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះពិនិត្យផ្ទាល់អំពីជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទៅនៅគ្រប់មូលដ្ឋាន ដោយគ្មានការរើសអើង ប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។  

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះមេត្តាប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិស និងត្រូវថែរក្សាការពារចំពោះកុមារតូចៗ និងចាស់ជរា ដោយត្រូវរកទីទួលសុវត្ថិភាពជូនពួកគាត់ ចៀសវាងខ្លាចជួបនូវគ្រោះលង់ទឹកស្លាប់ដោយយថាហេតុ។ ម៉្យាងទៀតបងប្អូនត្រូវអនុវត្តនូវអនាម័យស្អាតបីប្រការគឺៈ (ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត) ប្រសិនបើបងប្អូនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នោះបញ្ហាសុខភាពរបស់ក្រុមគ្រួសារប្រាកដនឹងមានសុភមង្គលជាក់ជាពុំខាន។

អំណោយមនុស្សធម៌បានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកស៊ីអុីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល និងមួយចំនួនទៀតប្រគេនជូនវត្តកោះប្រាក់ អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ និងបច្ច័យ ៤០០,០០០រៀល។







Previous Post Next Post
Breaking News