គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អគ្គិសនីឆាបឆេះផ្ទះអស់ ១២ខ្នង ទាំងព្រឹកនៅគល់ស្ពានអាកាសមរតកតេជោ


រាជធានីភ្នំពេញ÷ផ្ទះឈើប្រក់ស័ង្កសីចំនួន ១២ខ្នងជាប់ៗគ្នាត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង ផ្អើលពលរដ្ឋ នឹង សមត្ថកិច្ច ចុះអន្តរាគមន៍ ។


ហេតុការណ៍គ្រោះអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង ០៨ព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ប្រភពព័ត៍មានពីពលរដ្ឋរស់នៅផ្នែកខាងក្រោយបានឲ្យដឹងថា មុនកើតហេតុ គេបានធុំក្លិនឈ្ងៀមផ្សែង ភ្លាមៗក៏នាំគ្នា ស្ទុះរត់ចេញមកមើល បានប្រទះឃើញផ្សែងខ្មៅលាយលំអណ្តាតភ្លើងឆេះផ្ទះបាត់ទៅហើយ ។ ខណៈនោះប្រជាពលរដ្ឋបាននាំគ្នា ជួយយកទឹកពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងបាន ទេីបរាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគម៍  ។


អគ្គិភ័យខាងលើនេះដែរបានឆាបឆេះផ្ទះប្រក់ស័ង្កសីចំនួន ១២ខ្នងអស់ទាំងស្រុង នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង ក្នុងនោះមានរថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ នឹងរថយន្តជំនួយទីក្រុងនរា បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង សង្ស័យឆ្លងចរន្តអគ្គិសនី ៕



Previous Post Next Post
Breaking News