ខេត្តកំពង់ធំ÷តាមរបាយការណ៍ពីសមត្ថកិច្ច ជនរងគ្រោះ ឈ្មោះ ហុឹម ទីណា ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកអង្គការអង្ករគ្រួសារខ្មែរ រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បានបាត់ដំណឹងនៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
លុះដល់ម៉ោង១០ថ្ងៃទី១៤ ខែវិច្ឆិកា ឳពុកជនរងគ្រោះឈ្មោះ មុត ហុន អាយុ៥៤ឆ្នាំ បានមករកមើលនៅផ្ទះជនសង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ស្រាប់តែឃើញស្នាមកាប់ដីដូចកប់ថ្មីៗ ។ ពេលឃើញដូចនោះ គាត់បានទៅប្ដឹងប៉ុស្ដិ៍តែម្ដង ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាល ធ្វើការជីកមើលក៏ឃើញសាកសពជនរងគ្រោះ ពិតប្រាកដមែន ។
សម្ភារៈបាត់បង់ រួមមាន៖ ១. ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាទ្រីម សេរី២០១៤ ពាក់ស្លាកលេខ កំពង់ធំ 1P 9873, ២. ខ្សែកផ្លាកទីន ០១ខ្សែរ, ៣. ខ្សែជើងផ្លាកទីន ០២ខ្សែ និង៤. ទូរស័ព្ទដៃម៉ាក iPhone 11 Pro Max ០១គ្រឿង ។
ករណីនេះ សមត្ថកិច្ចនគរបាល កំពុងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យឈ្មោះ ម៉ន សីហា ដើម្បីយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕




