គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ ស្រុក នៅស្រុកខ្សាច់ខេត្តកណ្តាល


ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក (២០២៦-២០២៨) ឆ្នាំ២០២៥ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានថ្លែងថា៖ សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ក្នុងឆ្នាំ២០២៥នេះ ជាឱកាសដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល និងកៀរគរប្រភពធនធានផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព សម្រាប់អនុវត្តន៍នៅឆ្នាំបន្ទាប់ និងសម្របសម្រួលធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ក្រុង ស្រុក ជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ និងដើម្បីស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជនផងដែរ។
ឯកឧត្តមបានថ្លែងថា៖ អង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៥ គឺដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ សង្កាត់ ឱ្យមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានា ជាមួយក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់សក្តានុពល នៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការល្អ ដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព។

បន្ថែមលើសពីនេះ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ-អន្តរជាតិ មេត្តាពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពដែល
ជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាព អាទិភាពរបស់ក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។

ឯកឧត្តមបានបញ្ជាក់ទៀតថា៖គម្រោងឃុំ/សង្កាត់ ដែលបានស្នើឡើងទូទាំងខេត្តឆ្នាំ២០២៤ សម្រាប់ អនុវត្តឆ្នាំ២០២៥ សរុបមាន ៤ ៣១៤គម្រោង ក្នុងនោះវិស័យកសិកម្មមាន ៣៤១គម្រោង វិស័យអាជីវកម្មមាន ៥៣៣គម្រោង, វិស័យវិស័យអប់រំមាន ៤៩៩គម្រោង, វិស័យសុខ ភាពមាន ១ ០២៤គម្រោង, វិស័យភាពងាយរងគ្រោះមាន ១៨៩គម្រោង, វិស័យបរិស្ថាន មាន ៦២៩គម្រោង, វិស័យរដ្ឋបាល និងសន្តិសុខមាន ១ ០៧៩គម្រោង ហើយទទួលបាន ការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នមានចំនួន ២ ២៤២គម្រោង ស្មើ នឹង ៥២ភាគរយ។ដោយឡែកស្រុក ខ្សាច់កណ្តាល គម្រោងស្នើឡើងសរុបមាន ៣៣៨គម្រោង រួមមាន៖ វិស័យកសិកម្មមាន ១៦គម្រោង, វិស័យអាជីវកម្មមាន ៣៨គម្រោង, វិស័យ អប់រំមាន ៣១គម្រោង, វិស័យសុខភាពមាន ១០៩គម្រោង, វិស័យភាពងាយរងគ្រោះ មាន ១៥គម្រោង, វិស័យបរិស្ថានមាន ៤៨គម្រោង, វិស័យរដ្ឋបាល និងសន្តិសុខ មាន៨១គម្រោង ហើយទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន មានចំនួន ១១២គម្រោង ស្មើនឹង ៦៣ភាគរយ។

សូមបញ្ជាក់ថា៖ លទ្ធផលគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មសរុប មានចំនួន១៧៨/៣៦១គម្រោងស្មើនឹង៤៩ភាគរយ មន្ទីរជំនាញចំនួន១៧៨/៣៦១គម្រោងស្មើនឹង៤៩ភាគរយ អង្គការ០គម្រោង សប្បុរសជន០គម្រោង គម្រោងក្រុង ស្រុកទទួលបានការគាំទ្រចំនួន៤/៤១ គម្រោង ស្មើនឹង ១០ភាគរយ៕








Previous Post Next Post
Breaking News