គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២ អាណត្តិទី៤ ជាមួយប្រជាពលរដ្ឋ នៅស្រុកកោះធំជាង ៣៧១នាក់


ខេត្តកណ្តាល៖ ក្នុងគោលបំណងប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤  នៅស្រុកកោះធំ ក្រោមអធិបតី ឯកឧត្តម អ៊ុង តុលា សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាង ៣៧១នាក់។


ថ្លែងក្នុងវេទិការនេះ ឯកឧត្តម អ៊ុង តុលា បានមានប្រសាសន៍ថា វេទិកានាថ្ងៃនេះពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗ ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានបន្តថា តាមរយ:វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់មានសិទ្ធស្មើគ្នា ក្នុងការចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន ហើយថែមទាំងអាចលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនមកកាន់អាជ្ញាធរស្រុក ក៏ដូចជាក្រុមប្រឹក្សា និងគណៈអភិបាលខេត្តដើម្បីធ្វើការពិនិត្យពិភាក្សាដោះស្រាយជូន ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ថ្លែងនៅក្នុងវេទិកានេះដែរ ឯកឧត្តម ហាក់ សុខមករា  អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា តាមរយៈសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកានេះ បានធ្វើឱ្យអាជ្ញាធររកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន ដែលជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាគណៈអភិបាល អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ យកទៅពិចារណា ឆ្លើយតប ស្វែងរកដំណោះស្រាយជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលរងខេត្តកណ្តា បានបន្ថែមថា ការចូលរួមផ្តល់មតិយោបល់ សំណួរ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ បាននាំមកនូវសក្តានុពលដ៏ធំធេង ធ្វើឱ្យអាជ្ញាធរគ្រប់ថ្នាក់អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាតមួយចំនួនក្នុងមូលដ្ឋាន ជាធាតុចូលសម្រាប់អាជ្ញាធរគ្រប់ថ្នាក់រួមគ្នារកដំណោះស្រាយជូន ឱ្យបានសមស្របតាមសេចក្តីត្រូវការតាមពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានគួសបញ្ចាក់ដែរថា រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ ចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។

សូមបញ្ជាក់ថា ក្នុងវេទិកានេះ ទទួលបានសំណើរ និងសំណូមពរចំនួន ១៤ ក្នុងនោះរួមមានផ្នែករដ្ឋបាល សន្តិសុខ សណ្ដាប់ធ្នាប់ សរុបចំនួន ២ ផ្នែកសេដ្ឋកិច្ច សរុបចំនួន ៩ ផ្នែកសង្គមកិច្ច សរុបចំនួន ២ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ សរុបចំន ១ ដែលបញ្ហាទាំងនោះត្រូវបាន ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានឡើងបកស្រាយបំភ្លឺ ព្រមទាំងបានជំរុញឱ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវពន្លឿនក្នុងការដោះស្រាយ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។








Previous Post Next Post
Breaking News